ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​ក្រោយ​ពី​បាន​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បើក​រ៉ឺ​ម៉ក​ទៅ​បុក​ដើម​ក្រសាំង ដែល​ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៥០​នាទី លើ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​ភូមិ​ក្បាលថ្នល់…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បើក​រ៉ឺ​ម៉ក​ទៅ​បុក​ដើម​ក្រសាំង ដែល​ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​និង​៥០​នាទី លើ​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះជា​អ្នកបើកបរ​ឈ្មោះ កែវ ឡាយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អាស្រ័យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​ព្រៃ​ក្តី ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ក្រហម លាយ​ខៀវ គ្មាន​ផ្លា​ក​លេខ បើកបរ​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ហើយ​បាន​ទៅ​បុក​ដើម​ក្រសាំង បណ្តាល​អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ប្រភព​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ​វាស់វែង រីឯ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​រ៉ឺ​ម៉ក​ខូចខាត​ស្រាល ចំពោះ​វត្ថុ​តាង​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ