ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឆ្លង​រាលដាលជំងឺ​ដ៏​​កាច​សាហា.វ ​អ្នក​​ស្លា.ប់​ឡើង​៤៩​នាក់

5 ឆ្នាំ មុន

ប្រទេស​កុង​ហ្គោ ៖ ​បើ​តាម​តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ ​EBOLA ​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤៩​នាក់ ហើយ​មនុស្ស​ជាង​​២០០០​នាក់​កំពុង​តាមដាន​ចាប់តាំងពី​១៨​ថ្ងៃ​កន្លង​មកនេះ​។ ការ​ឆ្លង​រាលដាល​​ជំងឺ​ដ៏​​កាច​សាហាវ​នោះ​មាន​ចាប់ពី​ថ្ងៃ​ទី​១ ​សីហា​ មក…

ប្រទេស​កុង​ហ្គោ ៖ ​បើ​តាម​តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ ​EBOLA ​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤៩​នាក់ ហើយ​មនុស្ស​ជាង​​២០០០​នាក់​កំពុង​តាមដាន​ចាប់តាំងពី​១៨​ថ្ងៃ​កន្លង​មកនេះ​។

ការ​ឆ្លង​រាលដាល​​ជំងឺ​ដ៏​​កាច​សាហាវ​នោះ​មាន​ចាប់ពី​ថ្ងៃ​ទី​១ ​សីហា​ មក នៅ​ខេត្ត​ NORD KIVU បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤៩​នាក់ ​ក្នុង​ចំណោម​អ្នក​ឆ្លង​៩០​នាក់​ដែល​រក​ឃើញ​។​នេះ​​បើ​យោង​តាម​ព្រឹត្តិ​ប័ត្រ​ចុង​ក្រោយ​នៃ​សភាពការណ៍​ឆ្លង​របស់​ក្រសួងសុខាភិបាល​កុង​ហ្គោ​ចុះ​ថ្ងៃ​ទី​១៨​សីហា​។

អង្គការ​សុខភាព​ពិភពលោក​យល់​ថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​នោះ​នឹង​មានការ​កើនឡើង​ទៀត។ ​អ្នក​ស្លាប់​ភាគច្រើន​ដល់​ទៅ​៣៩​នាក់​កត់សម្គាល់​ឃើញ​នៅ​ភូមិ​កសិកម្ម​MANGINA ចម្ងាយ​៣០​គីឡូម៉ែត្រ​ភាគ​និរតី​ ក្រុង​បេ​នី​ ជា​ប្រភព​ឆ្លង​ដំបូង​។​ អ្នក​ស្លាប់​៣​នាក់​កត់សម្គាល់​ឃើញ​នៅ​ខេត្ត​ ITURI ​ជិតខាង​។

ការ​ចាក់​វ៉ាក់សាំង​ការពារ​ក៏​ត្រូវ​បាន​ធ្វើ​ដូច​ការ​ឆ្លង​ជំងឺ​នោះ​លើក​មុន​នៅ​ខេត្ត​ EQUATEUR ភាគ​ពាយ័ព្យ​ប្រទេស ដែល​ការ​បញ្ចប់​ការ​ឆ្លង​នៅ​ទីនោះ​ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ​កក្កដា ​ក្រោយ​ការ​ស្លាប់​មនុស្ស​៣៣​នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​៥៤​នាក់​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ