ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេស្តរួច… ម្នាក់ៗប្រកែកលែងបាន​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង ក្នុង​រង្គសាល​ស្កា​យ​ឡាញ (​បារ​ឌី​ស្កូ​)នៅ​វេលា​ម៉ោង​១​ និង​៤៥​នាទី​រំលង​អធ្រាត្រ​ដែល​ប្រតិ បត្តិការ​នេះ ​បន្ត​ធ្វើ​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បើក​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ចែកចាយ​ប្រើប្រាស់​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង ក្នុង​រង្គសាល​ស្កា​យ​ឡាញ (​បារ​ឌី​ស្កូ​)នៅ​វេលា​ម៉ោង​១​ និង​៤៥​នាទី​រំលង​អធ្រាត្រ​ដែល​ប្រតិ បត្តិការ​នេះ ​បន្ត​ធ្វើ​រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ សីហា ទើប​បញ្ចប់​ដោយ​ជោគជ័យ ។

ក្នុង​នោះ​ សមត្ថកិច្ច​បាន​ឃាត់​ខ្លូ​ន​មនុស្ស​៥៣​នាក់ ស្រី​៧​នាក់ ដែល​ក្នុង​នោះ ​មាន​ជនជាតិ​ចិន​១០​នាក់ ឥណ្ឌូ​នេ​ស៊ី​១៧​នាក់ កូរ៉េ​២​នាក់​ និង​ភាគច្រើន​ជា​បុគ្គលិក​បម្រើ​ការងារ​ ក្នុង​កាស៊ីណូ​ហ្គោ​ល​ដិ​ន​ស៊ី ។ ជាមួយ​នេះ ​ក៏​មាន​ខ្មែរ​ចំនួន​២៤​នាក់ និង​បាន​រឹបអូស​ថ្នាំ​ញៀន ខេ​តា​មីន និង​អិ​ច​ស្តា​ស៊ី​ចំនួន​២៦​កញ្ចប់ ដប​ថ្នាំ​ញៀន​សម្រាប់​លាយ​ជាមួយ​ទឹក​៤​ដប ។

លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស ​និង​លោក​វរសេនីយ៍ទោ សួ​ស សីលា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ដឹកនាំ​កំលាំង​ចុះ​ប្រតិបត្តិការ​ផ្ទាល់​បានឱ្យ​ដឹង​ថា ពេល​ឆ្មក់​ចូល​ឆែកឆេរ​នោះ គឺ​ពួក​គេ​កំពុង​ប្រេ​ី​ប្រាស់​ជាក់ស្តែង​តែ​ម្តង ។ លោក​ថា ថ្នាំ​ញៀន​ទាំងនោះ ​បាន​
រក​ឃើញ​នៅ​លើ​តុ​និង​គៀន​ៗ​សា​ឡុ​ង​អង្គុយ ក្នុង​បន្ទប់ទឹក​និង​ទីកន្លែង​ផ្សេង​គ្នា ក្នុង​រង្គសាល​ដែល​ជា​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ​សប្បាយ​អស្ចារ្យ​បំផុត ។ ក្រោយ​ពេល​ធ្វើតេស្ដ​អ្នក​ទាំង​អស់នោះ​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​ញៀន​ គ្មាន​ប្រកែក​បាន​ឡើយ ។ បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥៣​នាក់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​ទាំងនោះ​គឺ​បាន​ទិញ​ក្នុង​រង្គសាល​នេះ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ រង​ទទួល​ការងារ​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ដដែល បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បញ្ជាក់​ឱ្យ​ដឹង​ថា រង្គសាល​ស្កា​យ​ឡាញ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​ឯករាជ្យ​ក្នុង​ក្រុម​១៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មាន​ម្ចាស់​ឈ្មោះ គ្រុយ ផា​ន់​ណា ហៅ​ភឿ​ក អាយុ​៣៨​ឆ្នាំ ។

លោក​ឧត្តម​សេនី​យី​ត្រី​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ និង​អនុវត្តន៍​ទៅ​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​នគរបាល បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ចែកចាយ​ប្រេ​ី​ប្រាស់​ថ្នាំ​ញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​នេះ ក្នុង​រង្គសាល​ស្កា​យ​ឡាញ​(​បារ​ឌី​ស្កូ​)​នៅ​វេលា​រំលង​អធ្រាត្រ ដោយ​បាន​ឃាត់ខ្លួន​ម្ចាស់​រង្គសាល​ខាងលើ​និង​ជនសង្ស័យ​សរុប​ទាំងអស់​៥៣​នាក់ ក្នុង​នោះ​មាន​ស្រី្ត​៧​នាក់ ។

មន្ត្រី​នគរបាល​ដែល​កំពុង​អនុវត្ត​ច្បាប់​បង្ក្រាប​ករណី​នេះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច ពួក​គេ​និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។ សមត្ថកិច្ច​មិន​ទាន់​ឱ្យ​ដឹង​ទេ​ថា តើ​រង្គសាល​ដែល​មានការ​ប្រើប្រាស់​ថ្នាំ​ញៀន​យ៉ាង​អនាធិបតេយ្យ​នេះ បានបំពាន​នឹង​ច្បាប់​ដ៏​ធ្ងន់ធ្ងរ​នេះ​តាំងពី​ពេល​ណា​មក​នោះ​ទេ ហើយ​អត្តសញ្ញាណ​ម្ចាស់​រង្គសាល​ក៏​មិន​ទាន់​បាន​ទម្លាយ​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ