ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ៖ សោកស្តាយ​ចំពោះ​ម​ជ្ឈដ្ឋា​ន​បរទេស​មួយ​ចំនួនរឿង​បោះ​ឆ្នោត​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​ថា បាន​ឈ្នះ​អាសន្ន​​ទាំង ១២៥ នៅ​រដ្ឋសភា បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​សោកស្តាយ​ចំពោះ​ជនបរទេស​មួយ​ចំនួន​ដែល​វាយតម្លៃ​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត បើ​ទោះបីជា​ពួក​គេ​មិន​បាន​ចូលរួម​អង្កេត​ការណ៍​បោះ​ឆ្នោតជាតិ​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា​ថា បាន​ឈ្នះ​អាសន្ន​​ទាំង ១២៥ នៅ​រដ្ឋសភា បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​សោកស្តាយ​ចំពោះ​ជនបរទេស​មួយ​ចំនួន​ដែល​វាយតម្លៃ​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត បើ​ទោះបីជា​ពួក​គេ​មិន​បាន​ចូលរួម​អង្កេត​ការណ៍​បោះ​ឆ្នោតជាតិ​ក៏​ដោយ ។

សេច​ក្តីថ្លែង​ការណ៍​របស់​គណបក្សកាន់អំណាច​បាន​ថែ្ល​ង​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា សម្តែង​ការ​សោកស្តាយ​ចំពោះ​ម​ជ្ឈដ្ឋា​ន​បរទេស​មួយ​ចំនួន​ដែល​មិន​បាន​ចូលរួម​អង្កេត​ការណ៍​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ទេ ប៉ុន្តែ​បែរជា​ប្រកាន់​យក​ទ​ង្វើ​អវិជ្ជមាន​ដោយ​មូល​ហេតុ​នយោបាយ​ចំពោះ​ដំណើរការ​ដ៏​ត្រឹមត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ការ​បោះ​ឆ្នោត​នេះ​ថា គ្មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ តាំងពី​មុន​បោះ​ឆ្នោត​រហូត​មក​ដល់​បច្ចុប្បន្ន​»​។

សេចក្តីថ្លែងការណ៍​ដដែល​បាន​ហៅ​ការ​វាយតម្លៃ​អវិជ្ជមាន​នេះ គឺជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ឆ​ន្ទះ​របស់​ប្រជាជន​កម្ពុជា ៦,៩៥៦,៩០០ នាក់​ដែល​បាន​ទៅ​បោះ​ឆ្នោត និង​ពុំ​បាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​កម្ពុជា​ឡើយ៕

កែសម្រួលដោយ