ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ «​រាំង​បាយ​» ឆ្លងខេត្ត​ទៅ​សៀមរាប​បង្អួត​ភ្ញៀវ​ទេសចរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល​ត្រូវ​បាន​អ្នកបច្ចេកទេស​មួយ​ក្រុម​ធ្វើការ​ដឹក​ជញ្ជូន​ពី​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​ដើម្បី​ចិញ្ចឹម​ក្នុង​រី​ស៊​ត​មួយ​កន្លែង ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរ​ណ៏​ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង​ជិត​ចម្ការ​កាហ្វេ ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ…

ខេត្តមណ្ឌលគិរី ៖ ដំរី​ស្រុក​មួយ​ក្បាល​ត្រូវ​បាន​អ្នកបច្ចេកទេស​មួយ​ក្រុម​ធ្វើការ​ដឹក​ជញ្ជូន​ពី​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប​ដើម្បី​ចិញ្ចឹម​ក្នុង​រី​ស៊​ត​មួយ​កន្លែង ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរ​ណ៏​ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​វាង​ក្រុង​ជិត​ចម្ការ​កាហ្វេ ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

លោក សា​រិ ដែល​ជា​ក្រុមការងារ​ដឹក​ជញ្ជូន​សត្វ​ដំរី​ឲ្យ​ដឹង​ថា ៖«​ដំរី​ដែល​ត្រូវ​ដឹក​ទៅ​ខេត្តសៀមរាប ជា​ដំរី​ឈ្មោល មានឈ្មោះ រាំង​បាយ អាយុ​៣៥​ឆ្នាំ ដោយ​សព្វថ្ងៃ​វា​រស់នៅ​ភូមិ​ទួល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ហើយ​ត្រូវ​បាន​លោក Hasewgawa Tamotsu ម្ចាស់ Resort ជួល​ពី​ហ្ម​របស់​វា​ក្នុង​រយៈពេល​១០​ឆ្នាំ ដោយ​ក្នុង​មួយ​ខែ​ទទួល​បាន​ប្រាក់​ចំនួន​៤​លាន​រៀល​» ។

លោក សា​រិ បន្ត​ថា ៖«​សត្វ​ដំរី​ឈ្មោល​ខាងលើ​នឹង​ត្រូវ​គេ​យក​ទៅ​ថែរក្សា​ក្នុង​ព្រៃ​ដែល​ត្រូវ​បាន​ម្ចាស់ Resort រៀបចំ​ទុកជា​ស្រា​ច់​សម្រាប់​វា ដោយ​មាន​ហ្ម និង​មន្ត្រី​ពេទ្យសត្វ ដែល​ជំនាញ​លើ​ការ​គាំពារ​សត្វ​ដំរី​នៅ​មើលថែ​» ។

លោក​បាន​បញ្ជាក់​ថា ៖«​ដំរី​នេះ​គេ​មិន​យក​ទៅ​ឲ្យ​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​នោះ​ទេ ពោល​គឺ​គេ​គ្រាន់តែ​យក​វា​ទៅ​ព្រ​លែង​នៅ​ព្រៃ Resort ដើម្បី​ឲ្យ​អ្នកទេសចរ​ណ៏​បរទេស​ថតរូប​កម្សាន្ត​ប៉ុណ្ណោះ​» ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​ល​គិរី​ឲ្យ​ថា សព្វថ្ងៃ​នៅ​ទូ​ទាំង​ព្រៃ​ខេត្តមណ្ឌល​គិរី​​ផ្អែក​ទៅ​តាម​ការ​សិក្សា​របស់​អ្នកជំនាញ​មាន​ដំរី​ជាង​២០០​ក្បាល ។

លោក​បន្ត​ថា ចាប់ពី​ខែមិថុនា ២០១៨ មន្ទីរ​បរិស្ថាន​នឹង​សហការ​ជាមួយ​អង្គការ WWF សិក្សា​ជា​ថ្មី​លើ​របាយការណ៍​ចំនួន​សត្វ​ដំរី​ក្នុង​ខេត្តមណ្ឌលគិរី​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ