ការ​បង្ក្រាប​នៅ​តែ​ធ្វើ​រៀងរាល់ថ្ងៃ​ឱ្យ​ដូច​ភ្លៀងរលឹម​ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ


ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៤ ខែសីហា​ឆ្នាំ ២០១៨ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ក្នុងស្រុក​ចំនូ​ន ៣ គឺ ស្រុក​កំពង់លែង ស្រុក​ជល​គី​រី និង​ស្រុក​កំពង់ត្រឡាច​។ ដោយ​បាន​បំផ្លាញ​របាំង និង​លប​លូ​ស្បៃ​មុង​ជា​ច្រើន កន្លែង រួម​ទាំង ចាក់​លែង​កូន​ត្រី ចូល​ក្នុង​ទន្លេ​ធម្មជាតិ​វិញ​ជា​ច្រើន​គីឡូក្រាម ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា នៅ​ថ្ងៃនេះ ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក៏​ដូច​ជា​ការ​ណែនាំ​របស់​រដ្ឋបាល​ជលផល លោក​បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​សមត្ថកិច្ច និង​អា​ជ្ញ​ធរ​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ជា​៣​មុខសញ្ញា​ដាច់​ដោយឡែក​ពី​គ្នា ដោយ​ក្នុង​នោះ​រូប​លោក​ដឹកនាំ​ផ្ទាល់​ចុះ​ទៅ​បង្ក្រាប​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី ចំណែក​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​២​នាក់​ទៀត ដឹកនាំ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​កំពង់លែង ។ ជា​លទ្ធផល សរុប​ទាំង​បី​ស្រុក ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​នៅ​ថ្ងៃនេះ​ទទួលលទ្ធផល​ដូច​ខាងក្រោម ៖

បង្ក្រាប​បទល្មើស​ដាក់​របាំង​ស្បៃ​មុខ​១៥៧​កន្លែង ស្មើនឹង​៤៣៨១​ម៉ែត្រ​, លប​លូ​ស្បៃ​មុង​ចំនួន ៥៧​មាត់​, បង្គោល​ចំនួន​២១១០​ដើម និង​ចាក់​លែង​កូន​ត្រី​ចំនួន​៤៧០​គីឡូក្រាម ។ លោក​បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៤៧​នាក់ ​និង​កាណូត​១៣​គ្រឿង​។

លោកនាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​បាន​បញ្ជាក់​ថា ក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​ការ​ដាក់​របាំង​ស្បៃ​មុង នៅ​តែ​មាន​ជនខិលខូច​លួច​ដាក់​នៅ​គ្រប់កន្លែង​។ ប៉ុន្តែ​ការ​បង្ក្រាប​នៅ​តែ​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ឱ្យ​​ដូច​ភ្លៀងរលឹម ដើម្បី​ការពារ​ធនធាន​មច្ឆជាតិ​ឱ្យ​បាន​គង់វង្ស ។ ជា​ចុង​ក្រោយ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​ឧបករណ៍​របាំង និង លប លូ​ស្បៃ​មុង​ជា​ដាច់ខាត ព្រោះថា​វា​បាន​បំផ្លាញ​មច្ឆជាតិ​ឱ្យ​​រលាយ​វិនាស​ហិនហោច​ជា​ពុំខាន​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ