របៀបរស់នៅដែលគ្រូពេទ្យជំនាញណែនាំ កុំឲ្យអ្នកប្រឈមនឹងការកើតមហារីក
- ភ្នំពេញ
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពឲ្យដឹងថា ក្នុងនាមជាគ្រូពេទ្យព្យាបាលជំងឺមហារីក លោកវេជ្ជបណ្ឌិត បានជូនជាយោបល់ដល់បងប្អូនជនរួមជាតិយើងនូវ ២ ទិដ្ឋភាព ពាក់ព័ន្ធនឹងជំងឺមហារីក ៖



«ផឹកស្អាត» ជាទឹកដាំ ឬទឹកសុទ្ធដែលល្អចំពោះសុខភាព ។ បងប្អូននៅតាមជនបទខ្លះ ផឹកទឹកត្នោតជូរទាំងកានៗ ហើយខ្លះទៀតផឹកប៊ីយ៊ែរ ឬស្រាមិនមែនផឹកឲ្យល្អនិងឆ្ងាញ់ទេ គឺផឹកសម្លាប់ខ្លួនតែម្តង។

ការ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» គឺជួយកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនយើងបានពី ៥០ ទៅ ៧០ ភាគរយ។
២- ទិដ្ឋភាពទី២- អ្នកកើតជំងឺមហារីក ៖ បងប្អូនកើតជំងឺហើយ សូមឲ្យបងប្អូនប្តូររបៀបគិត ដែលខ្ញុំគិតថា ផ្អែកលើការសិក្សាវិទ្យាសាស្ត្រ គឺរឿងខ្លះអត់សមហេតុផល នោះគឺ «ទម្លាប់ព្យាបាលខ្លួនឯង» ។


ខ្លះទៅទិញថ្នាំដោយខ្លួនឯង និងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង។ ឧទាហរណ៍បងប្អូនយើងខ្លះ បត់ជើងធំមកមានធ្លាក់ឈាម ។ ការធ្លាក់ឈាមមានច្រើនប្រភេទតែបងប្អូននៅស្រុកខ្មែរ យើងមួយចំនួននឹងធ្វើរោគវិនិច្ឆ័យថា អានឹងគឺកើតឫសដូងបាត ។ ហើយគាត់នឹងទៅរកថ្នាំឫសដួង ឬទៅទិញថ្នាំខ្មែរសម្រាប់ជំងឺឫសដូង យកមកដាំផឹកជាដើម ។
ប៉ុន្តែកុំភ្លេចថា ការបត់ជើងធំមានឈាម គឺមានពាក់ព័ន្ធនឹងជំងឺច្រើនប្រភេទ ដូចជាជំងឺឫសដូង មហារីកនៅក្រសាល់គូទ មានដុះសាច់ (មិនមែនមហារីក) នៅក្រសាល់គូថ ឬមានរលាកដុំប៉ៅក្រសាល់គូទ … ជាដើម អញ្ចឹងទាំងអស់នេះចង់បញ្ជាក់ថាជំងឺមួយៗគឺមានការព្យាបាលផ្សេងៗពីគ្នា ទាំងអស់ ។

ផ្តល់យោបល់ខុស៖ សាច់ញាតិ ឬមិត្តភ័ក្ត្រខ្លះផ្តល់យោបល់ឲ្យធ្វើបែបនេះ ឬបែបនោះ ដោយឃើញអ្នកដទៃប្រាប់ថា ផឹកទឹកឫសឈើ ឬដើមឈើនេះឬដើមឈើនោះជា បែរក្លាយជាឃាតករទៅវិញ ។ ទឹកចិត្តចង់ជួយអ្នកជំងឺ តែអំពើនោះបែរជាអ្នកសម្លាប់មនុស្ស។ សូមកុំធ្វើជាគ្រូពេទ្យ ។
សូមសំណូមពរថា បើមានជំងឺអីតិចតួចរត់ទៅរកពេទ្យទៅ ដើម្បីពេទ្យរកឃើញជំងឺនៅដំណាក់កាលដំបូងៗ ក្រែងលោនៅមានឱកាសព្យាបាលឲ្យជាសះស្បើយបានហើយអស់ថវិកាតិច អត់គ្រោះថ្នាក់ដល់ជីវិត ។
បងប្អនខ្លះកើតមហារីក បែរជាផឹកទឹកទៀបបារាំង អញ្ចឹងមហារីកមិនទាន់សម្លាប់គាត់ផង បែរជាថ្លើម គ្រលៀនគាត់ គឺពុលអញ្ចឹងគាត់ស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវតាមក្បូនវេជ្ជសាស្ត្រ។ ពេលសួរទៅបែរប្រាប់ថា គ្រូពេទ្យអ្នកជិតខាងគាត់ជាសះច្រើននាក់ហើយ ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ