ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ប្រមូល​ផល​សាវម៉ាវ អំពាវនាវ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទិញ​ព្រោះ​ផ្អែម​ឆ្ងាញ់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ចម្ការ​ដំណាំ​សាវម៉ាវ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​រមណីយដ្ឋាន​អាង​ជីងចក់ ក្រុងប៉ៃលិន ចាប់ផ្តើម​ទុំ​ជា​បណ្តើរ​ៗ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេការ​នៅ​ក្នុង​ចម្ការ​ម្នាក់ ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​សប្បាយ​នា​ថ្ងៃ​ឈប់​សម្រាក​នៅ​ចុង​ស​ប្តា​ហ៍​ឱ្យ​ឈាង​ចូល​ទៅ​ទិញ​ផ្លែ​ឈើ​មួយ​នេះ ដើម្បី​យក​មក​ទទួលទាន​ព្រោះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ចម្ការ​ដំណាំ​សាវម៉ាវ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​រមណីយដ្ឋាន​អាង​ជីងចក់ ក្រុងប៉ៃលិន ចាប់ផ្តើម​ទុំ​ជា​បណ្តើរ​ៗ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មេការ​នៅ​ក្នុង​ចម្ការ​ម្នាក់ ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​សប្បាយ​នា​ថ្ងៃ​ឈប់​សម្រាក​នៅ​ចុង​ស​ប្តា​ហ៍​ឱ្យ​ឈាង​ចូល​ទៅ​ទិញ​ផ្លែ​ឈើ​មួយ​នេះ ដើម្បី​យក​មក​ទទួលទាន​ព្រោះ វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដូច​គេ​លាយ​ស្ករ​អ​ញ្ចឹ​ង ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ រ័​ត្ន រ៉ាត់ អាយុ​៤០​ឆ្នាំ ជា​មេការ​ចម្ការ​ខាងលើ​ដែល​មាន​ប្តី​ឈ្មោះ សុខ វិ​ន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​ស៊ីឈ្នួល​ចាំចម្ការ​ឱ្យ​ថៅកែ​ម្នាក់​ឈ្មោះ ណូ រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ក្នុង​ចម្ការ​ដ៏​ធំ​ល្វឹងល្វើយ​នេះ ម្ចាស់​ចម្ការ​បាន​ដាំ​ដំណាំ​ជា​ច្រើន​ប្រភេទ​ដូច​ជា អំពិលផ្អែម តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ស្វាយកែវ​រមៀត និង​ដំណាំ​សាវម៉ាវ​ជិត​២០០​ដើម ដែល​កំពុង​ទុំ​ស្ទើរតែ​អស់​ទៅ​ហើយ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨​នេះ​គាត់​ក៏​បេះ​លក់​ជា​បណ្តើរ​ៗ​ដោយ​ជួនកាល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​កុម្ម៉ង់​ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ​ក៏​មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ដែល​បើកបរ​រថយន្ត​ទៅ​លេង​រមណីយដ្ឋាន​អាង​ជីងចក់​ចូល​ទៅ​ទិញ​រហូត​ដល់​ក្នុង​ចម្ការ​ផង​ដែរ ។

គាត់​បញ្ជាក់​ទៀត​ថា សាវម៉ាវ​ខាងលើ​មិន​មានការ​ប្រើ​ជីគីមី​ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​គាត់​គ្រាន់តែ​ប្រើ​ជី​លាមក​សត្វ​គោ សត្វ​មាន់ និង​សត្វ​ទា​តែ​ប៉ុណ្ណោះ ។ លើស​ពី​នេះ​ផ្លែ​សាវម៉ាវ​នេះ មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​មិន​ចាញ់​សាវម៉ាវ​ថៃ​ប៉ុន្មាន​នោះ​ទេ ហើយ​ថែម​ទាំង​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ​ទៀត​ផង ។

ដូច្នេះ​គាត់​ក៏​សូម​អំពាវនាវ​ដល់​អតិថិជន​ដែល​ចូល​ចិត្ត​ទទួលទាន​ផ្លែ​សាវម៉ាវ​សូម​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ទេសចរណ៍​អាង​ជីងចក់​ទិញ​ហូប​ជា​លក្ខណៈ​គ្រួសារ ឬ​ទិញ​យក​ទៅ​លក់​បន្ត​ក៏​បាន​ដែរ ដោយ​ទិញ​រាយ​១​គីឡូក្រាម​៦០០០​រៀល ហើយ​បើ​ទិញ​លើក​ដុំ​១​គីឡូក្រាម​៥០០០​រៀល​ប៉ុណ្ណោះ ។ មិន​ពិបាក​រក​កន្លែង​នោះ​ទេ បើ​គេ​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​រថយន្ត​ចេញពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងត្បូង​ឈាង​ខាងលិច​ត្រឹមតែ​៣​ទៅ​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​អាច​នឹង​ទៅ​ដល់​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​នេះ​ក៏​មាន​ទឹកអូរ​ហូរ​ធ្លាក់​មក​ពីលើ​ភ្នំ​ឥត​ដាច់​គួរ​ឱ្យ​ចង់​គយគន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ