ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​សម្ងំ​តាំងពី​ពេល​ណា…ប្រមូល​ខ្ទេច​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ក្នុងផ្ទះ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​មួយ​កន្លែង​រួច​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​បាន​គ្រឿងអលង្ការ និង​លុយ​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​រត់គេច​ខ្លួន​មិន​រួច ត្រូវ​បាន​បងថ្លៃ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​​ដេញ​ចាប់ខ្លួន​បានតែម្តង​ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២២២…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​មួយ​កន្លែង​រួច​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​បាន​គ្រឿងអលង្ការ និង​លុយ​បាន​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​រត់គេច​ខ្លួន​មិន​រួច ត្រូវ​បាន​បងថ្លៃ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​​ដេញ​ចាប់ខ្លួន​បានតែម្តង​ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​២២២ ផ្លូវ​បេតុង ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ​នួន ខ្លឹម អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់ ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ជនសង្ស័យ​ម្នាក់​នេះ​គឺជា​មុខសញ្ញា​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម ដែល​ធ្វើ​សកម្មភាព​ច្រើន​ដង​រាប់​មិន​អស់​មក​ហើយ ទើបតែ​ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន​​។

ចំណែក​បុរស​ដែល​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ថេ​ង វ៉ា​ន់​នុ​ត ហៅ​នូ អាយុ​៣២​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​២២២ ផ្លូវ​បេតុង ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។ រីឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន ៖ លុយ​ចំនួន​១៤៥០​ដុល្លារ និង​១២០០០០​រៀល ព្រមទាំង​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​១​ជី ចិញ្ចៀន​ប្លា​ទី​ន​ទម្ងន់​៥​ហ៊ុន ។

បុរស​ដែល​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ថា គាត់​មិន​បានដឹង​ថា​ជនសង្ស័យ​ចូល​ទៅ​សម្ងំ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​គាត់​តាំងពី​ពេល​ណា​នោះ​ឡើយ ព្រោះ​គាត់​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន លុះដល់​ពេល​កើតហេតុ បុរស​ដែល​ត្រូវជា​បងថ្លៃ​របស់​គាត់​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​នោះ​កំពុង​ធ្វើ​សកម្មភាព​លួច រួច​ក៏​បាន​ស្រែក​ឆោឡោ​ថា ចោរ​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ទើប​គាត់​ភ្ញាក់​ពី​ដំណេក ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​បងថ្លៃ​គាត់​ដេញ​តាម​ចាប់ខ្លួន​បាន បន្ទាប់​មក​​ប្រគល់​ជនសង្ស័យ​ខាងលើ​នោះ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​តែ​ម្តង ។

ដោយឡែក​ជនសង្ស័យ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខាងលើ​នោះ​ទេ ប៉ុន្តែ​ទោះបីជា​បែប​ណា នគរបាល​បាន​សង្ស័យ​ថា​ជនសង្ស័យ​ម្នាក់​នេះ​បាន​លួច​យក​ទ្រព្យសម្បត្តិ​ខាងលើ​ពិតប្រាកដ​មែន និង​បាន​បណ្ដោះ​ឱ្យ​បក្ខពួក​ដើម្បី​យក​ចេញ ហើយ​គេចខ្លួន​បាត់​តែ​ម្តង ។ ទើប​ក្រោយ​ពេល​ចាប់ខ្លួន ជន​នេះ​បាន​បដិសេធ​ថា មិន​បាន​លួច​បែប​នេះ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ នគរ
បាល​ដកហូត​បាន​ឧបករណ៍​មួយ​ចំនួន​មាន​ដូច​ជា​ដែក​កាប់ ទួ​ណឺ​វី​ស សោ​.​សម្រាប់​ដោះ​ខ្ចៅ និង​កូនសោ​ផង​ដែរ ដែល​សម្ភារៈ​ទាំងនេះ​គឺជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើនេះ​​ត្រូវ​បាន​នគរបាល​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ