ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះឃាត់​បាន…ក៏នៅមិនឃើញ​ពន្លឺ ខណៈ​​សួរសឹងតែពេញ១​​ថ្ងៃទៅ​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មនុស្ស​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចាប់​ឃាត់ខ្លួន​ មក​សាក​សួរ បន្ទាប់​ពី​មានការ​សង្ស័យ​ថា ពួក​គេ​ទាំងនេះជាប់​ពាក់​ព័​ន្ធ​នឹង​​ករណី​ឃាតកម្ម​សម្លាប់ មនុស្ស​ផ្តាច់​ពូជ​១​គ្រួសារ រួច​ដុត​កម្ទេច​សាកសព​ចោល​​ជាមួយ​និង​ផ្ទះ​ចាំ​​ចម្កា​របស់​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​​បំភាន់​ភ្នែក​សមត្ថកិច្ច​ថា ​ជារ​ករណី​អគ្គិ​ភ័យ​ឆេះ​ផ្ទះនោះ…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មនុស្ស​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចាប់​ឃាត់ខ្លួន​ មក​សាក​សួរ បន្ទាប់​ពី​មានការ​សង្ស័យ​ថា ពួក​គេ​ទាំងនេះជាប់​ពាក់​ព័​ន្ធ​នឹង​​ករណី​ឃាតកម្ម​សម្លាប់ មនុស្ស​ផ្តាច់​ពូជ​១​គ្រួសារ រួច​ដុត​កម្ទេច​សាកសព​ចោល​​ជាមួយ​និង​ផ្ទះ​ចាំ​​ចម្កា​របស់​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​​បំភាន់​ភ្នែក​សមត្ថកិច្ច​ថា ​ជារ​ករណី​អគ្គិ​ភ័យ​ឆេះ​ផ្ទះនោះ ​។

សេចក្តីរាយការណ៍បន្តថា មនុស្ស​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ សីហា គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​ស្នាក់​នៅ​ជុំ​គ្នា​នៅ​លើ​កោះ​មួយ​ក្បែរ​​ផ្ទះ​របស់​គ្រួសារ​រង​គ្រោះ ​ចម្ងាយ​ជិត​១​គីឡូ​មែ​ត្រ ស្ថិតខាង​​ក្រោយ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត លោក​វរសេនីយឯកហួត លឹ​ម​ហ៊ា​ងបញ្ជាក់ថា នគរបាល​បាន​សម្រេច​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ បន្ទាប់​ពី​មានការ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​បាន​រយៈពេល​១​ថ្ងៃ​។  ក្រោយ​​ការ​ឃាត់ខ្លួន​និង​នាំ​ខ្លួន​ពួក​គេ​មក​សាកសួរ​មកសាកសួរអំឡុង​រយៈ​ពេញ​១​ថ្ងៃ​ទី​១៣ សីហា នេះ នគរបាល​ជំនាញ​ នៅ​មិន​ទាន់​ទទួល​បានពន្លឺលើ​ករណី​ឃាតកម្ម​នេះ​នៅឡើយ​ទេ តែ​យ៉ាងណា​ កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ការ​ចុះ​ស្រាវជ្រាវ​ រុករក​វត្ថុ​តាង​នៅ​និង​កន្លែង​កើតហេតុ​បន្ថែម​ ។

គួររំលឹកថា ៖ ក្តៅ​គគុក​រឿង​ដុត​សម្លាប់​១​គ្រួសារនៅក្រចេះ​… ​ហើយ​ទីបំផុត​ក៏​រក​ឃើញ

អត្ថបទសរសេរ ដោយ