ក្តៅ​គគុក​រឿង​ដុត​សម្លាប់​១​គ្រួសារនៅក្រចេះ​… ​ហើយ​ទីបំផុត​ក៏​រក​ឃើញ


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​​​​ឱ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​គណៈ​​បញ្ជាការឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ​និង​កម្លាំង​នគរ​​​បាល​ស្រុក​ចិត្រ​បុរី ក៏​បានបំបែកសំណុំរឿងលើ​ករណី​ឆេះផ្ទះ​និងឆេះទាំងមនុស្ស​  រហូត​​​ឃាត់ខ្លួន​ជន​សង្ស័យ​​បាន​ចំនួន​​៤​នាក់ កាលពី​ថ្ងៃ​ទី​១២ សីហា ស្ថិត​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ​​ដែលករណីនេះ ​សង្ស័យ​ជា​ករណី​ឃាតកម្ម ​​។

សេចក្តីរាយការណ៍បន​្តថា ជន​សង្ស័យទាំង​៤​នាក់ ១-​ឈ្មោះចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ២-​ឈ្មោះម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ជា​សន្តិ​សុខ​ក្រុមហ៊ុន​ហនុមានមាន​ប្ញទ្ធិ ​​៣-​ឈ្មោះចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​៤-​ឈ្មោះចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

ប្រភពបន្តថា បច្ចុប្បន្ន ជ​ន​សង្ស័យទាំង៤នាក់ ​ត្រូវ​បាន នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ។ ទោះ​បី​ជា​​យ៉ាងណា​ ​​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​​នេះយ៉ាងក្តៅគគុក នាព្រឹកថ្ងៃទី​១៣ សីហា នេះ​។

ពាក់ព័ន្ធករណី ៖ ព្រៃផ្សៃ​បំផុត! សម្លាប់​ផ្តាច់​ពូជ​ហើយ​…ដុតកម្ទេច​បំបាត់ភស្តុតាង​

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត ។​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ