ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

7​ខែ​ដើមឆ្នាំ​នេះ ពន្ធដារ​ប្រមូល​ចំណូល​បានជាង​1,3​ពាន់​លានដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​នឹង​ការ​ចំណាយ​របស់​ជាតិ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ ប្រមូល​ចំណូល​បាន​ជាង​១.៣៥៦ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើ​ជាង​៧០%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តាម​របាយការណ៍​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​នឹង​ការ​ចំណាយ​របស់​ជាតិ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ ប្រមូល​ចំណូល​បាន​ជាង​១.៣៥៦ លាន​ដុល្លារ​អា​មេ​រិ​ក ស្មើ​ជាង​៧០%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តាម​របាយការណ៍​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១០ សីហា លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួល​បាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូល​បាន​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ (Online) ក្នុង​ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ចំនួន​ជាង​៦៨៩​ពាន់​លាន​រៀល ស្មើ​ប្រមាណ​ជាង​១៧២​លាន​ដុល្លារ កើនឡើង​ចំនួន​១៨៦​ពាន់​លាន​រៀល ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ដោយឡែក ចំណូល​ដែល​ទទួល​បាន​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​ជាង​៥.៤២៥​លាន​រៀល ត្រូវ​ប្រមាណ​ជាង​១.៣៥៦​លាន​ដុល្លារ ស្មើ​ជាង​៧០%​នៃ​ផែនការ​។ ក្នុង​នោះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧ ឃើញ​ថា ការ​ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ (​តាម​ប្រព័ន្ធ​អន​ឡាញ​) ក្នុង​ឆ្នាំ​២០១៨ កើនឡើង​ចំនួន​ជាង​៧០៨​ពាន់​លាន​រៀល ត្រូវ​ប្រមាណ​ជាង​១៧៧​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើ​ជាង​១៥% ។

លោក គង់ វិបុល បាន​បន្ត​ថា ៖« កំណើន​ចំណូល​ពន្ធ​ក្នុង​ខែកក្កដា​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​មក បាន​ឆ្លុះ​បញ្ចាំង​ថា សាធារណជន និង​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ។

ដើម្បី​ឆ្លើយ​តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ លោក​អគ្គនាយក​បាន​ណែនាំ​ដល់​មន្ត្រី​ពន្ធដារ​ទាំងអស់ ត្រូវ​បំពេញ​តួនាទី​ជា​អ្នកបម្រើ​រាស្ត្រ និង​ជា​អ្នក​ផ្តល់​សេវា​ជូន​សាធារណជន មិនមែន​ជា​អ្នកត្រួតត្រា​នោះ​ឡើយ ហើយ​ត្រូវ​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការ​បង់ពន្ធ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ