រាជធានីភ្នំពេញ-បាងកក ៖ ជាមួយនឹងការរីកចម្រើនផ្នែកបចេ្ចកវិទ្យាជាយុគសម័យទំនើប វិស័យវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាក៏បានវិវដ្តយ៉ាងខ្លាំងសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរ តួយ៉ាងការព្យាបាលជំងឺមហារីកជាដើម តាមរយៈការព្យាបាលបែបជឿនលឿនថ្មីមួយដែលហៅថា « Cancer Immunotherapy» ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា វិធីថ្មីៗនេះ គឺពេញនិយមមែនទែននៅឆ្នាំ២០១៧ និង ២០១៨។ នៅលើពិភពលោកគេហៅ Earthquake of Immunotherapy ។ មានន័យថា Immunotherapy នឹងត្រូវបានគេប្រើឡើងរង្គើផែនដី ដោយសារតែវាជាការព្យាបាលបែបជឿនលឿនថ្មីមួយសម្រាប់អ្នកកើតជំងឺមហារីក ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា មានប្រសាសន៍បញ្ជាក់ថា៖ «សម្រាប់ការព្យាបាលបែប Cancer Immunotherapy គឺថ្លៃខ្លាំងណាស់ ហើយគេទុកវាជាជម្រើសចុងក្រោយ ។ គឺថា គេមានឱសថមួយ ដែលអ្នកប្រាជ្ញទើបរកឃើញ ។ ជាក់ស្តែងការព្យាបាលជំងឺមហារីកថ្លើមជាដើម តាមរយៈការប្រើប្រាស់ Cancer Immunotherapy គឺពេលចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺមហារីកថ្លើម វាជ្រាបចូលទៅក្នុងកោសិកាមហារីកថ្លើម ហើយវាទៅជាបង្កើតកម្មវិធីស្លាប់ឲ្យកោសិកាមហារីកថ្លើម ។ អញ្ចឹងកោសិកាមហារីកថ្លើម វានឹងស្លាប់ដូចកោសិកាធម្មតា ដូច្នេះក្នុងរយៈពេលមួយនោះ ៣ អាទិត្យ ឬក៏ ៣៦ ថ្ងៃ ក្រោយមក កោសិកាមហារីកវាស្លាប់ ហើយដល់ពេលវាស្លាប់ទៅ ដុំមហារីកវានឹងរួមតូច វាអត់អាចស្លាប់អស់ទេកោសិកាមហារីកថ្លើម ប៉ុន្តែវារួមតូច អញ្ចឹងអ្នកជំងឺរស់បានយូរ»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា យ៉ាងណាមិញគេរកឃើញថា តាមរយៈការប្រើប្រាស់ការព្យាបាលបែបនេះ គឺមានអ្នកជំងឺខ្លះគេធ្វើការសិក្សាទៅគឺអាចរស់បាន ៥ ឆ្នាំ ទៅ១០ ឆ្នាំក៏មានដែរ ។ ការឆ្លើយតបជាមួយថ្នាំ គឺថ្នាំនេះជាឱសថទំនើបជាងគេបំផុតនៅឆ្នាំ ២០១៨ នេះ ហើយជាឱសថដែលថ្លៃមហាថ្លៃ។ ជាប្រភេទថ្នាំចាក់ ។
លោក រ៉ាតាភុង អាមហានវង់ (Ratapong Ambhanwong) អនុប្រធានមន្ទីរពេទ្យ Bangkok Hospital នៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងដូចគ្នាផងដែរថា ក្រុមគ្រូពេទ្យជំនាញ មុននឹងសម្រេចចិត្តជ្រើសរើសការព្យាបាលបែប Cancer Immunotherapy គឺទាមទារឲ្យមានការតាមដាន និងប្រជុំគ្នាជាមួយនឹងគ្រូពេទ្យជំនាញៗជាច្រើនរូប ដើម្បីធ្វើការសម្រេចចិត្តថា ការព្យាបាលបែបនេះគួរតែធ្វើជូនអ្នកជំងឺដែលកើតមហារីកឬក៏យ៉ាងណា ។
លោក រ៉ាតាភុង អាមហានវង់ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រាកដណាស់ នៅមន្ទីរពេទ្យយើងខ្ញុំគឺមានការព្យាបាលតាមបែប Cancer Immunotherapy ។ ជាថ្មីម្តងទៀតគឺចង់បញ្ជាក់ថា រាល់ការព្យាបាលជំងឺមហារីក គឺអាស្រ័យលើដំណាក់កាលនៃជំងឺ ។ ជាទូទៅការព្យាបាលមហារីកតាមបែប Immunotherapy គឺជាជម្រើសចុងក្រោយបំផុត ក្នុងករណីគ្មានវិធីណាល្អទាល់តែសោះសម្រាប់ការព្យាបាលជំងឺមហារីក ។ ការព្យាបាលមហារីកតាមបែប Immunotherapy គឺត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីក្រុមគ្រូពេទ្យជំនាញ។ ជាទូទៅគឺយើងនឹងរៀបចំការប្រជុំនូវគ្រូពេទ្យជំនាញផ្នែកដុំសាច់។
ប្រសិនបើករណីនោះសមនឹងមានលក្ខណៈនៃការព្យាបាលតាមបែប Immunotherapy បន្ទាប់មកយើងនឹងយកការសម្រេចិត្តនេះទៅពិភាក្សាជាមួយក្រុមគ្រួសារ និងអ្នកជំងឺ ឲ្យគាត់បានដឹងហើយធ្វើការសន្និដ្ឋានជាមួយគ្នាថា តើពួកគេចង់ធ្វើការព្យាបាលដោយប្រើ Immunotherapy ឬអត់នោះទេ?»។
សូមបញ្ជាក់ថា ប្រភេទនៃការព្យាបាលដោយប្រើ Immunotherapy មួយចំនួនក៏ត្រូវបានគេហៅថា ការព្យាបាលដោយជីវសាស្ត្រ ( biologic therapy) ផងដែរ។ ក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ ការព្យាបាលដោយប្រើប្រព័ន្ធការពាររាងកាយបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការព្យាបាលប្រភេទមួយចំនួននៃជំងឺមហារីក។ ការព្យាបាល Immunotherapy គឺជាការព្យាបាលមួយប្រភេទដោយប្រើថ្នាំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយមនុស្សដែលហៅ Immune system ដើម្បីបញ្ឈប់ ឬក៏ពន្យឺតការរីកដុះដាលកោសិកាមហារីកឬក៏ទប់មិនអោយមហារីករាលដាល៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...