មុខ​រប​កសិកម្ម​ថ្មី តែ​លក់​បាន​ទីផ្សារ​ក្នុងស្រុក


ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បាន​នាំ​គ្នា​ចាប់អារម្មណ៍​ដាំដំឡូង (​ចិន​រឺ​កៃ​ប៉ឹង​)​ជា​មុខ​របប​កសិកម្ម​ថ្មី តែ​លក់​បាន​ទីផ្សា​ក្នុងស្រុក ដែល​ដាំ​នៅ​ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។

ជាក់ស្តែង​គេ​ឃើញ​ប្រជា​កសិករ​ក្រៅពី​ធ្វើស្រែ គឺ​នាំ​គ្នា​ចាប់​អារ​ម្ម​ធ្វើ​ចម្ការ​ដោយ​ដាំដំឡូង​(​ចិន​រឺ​កៃ​ប៉ឹង​)​ឃើញ​មាន​ដាំ​ច្រើន​មាននៅ​ឃុំ​អូរ​ប្រាសាទ ក្នុងស្រុក​មង្គល​បូ​រី ក្នុង​គ្រួសារ​ដាំ​មាន​ប្រមាណ​ពី​១​ទៅ​២​រ៉ៃ អ្នក​ដែល​មាន​លទ្ធភាព​ផ្ទៃដី​ធំ មាន​ខ្លះ​ដាំ​បាន​ពី​១​ទៅ​២​ហិតា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ដោយ​ដាំ​ទទួលផល​លក់​បាន​ទីផ្សា​ក្នុងស្រុក ហើយ​ក្នុង​១​គីឡូក្រាម​ប្រមូល​ផល​ដំបូង​តម្លៃ​២.៥០០​រៀល ក្រោយ​ពេល​ប្រមូល​ផល​ច្រើន​១​គីឡូក្រាម​តម្លៃ​១.០០០ ទៅ​១.៥០០​រៀល ។

ប្រជា​កសិករ​ភូមិ​គោក​អំពិល​បាន​ប្រាប់​ពី​របៀប​ដាំដំឡូង​(​ចិន​រឺ​កៃ​ប៉ឹង​)​នេះ​គេ​ភ្ចួ​រ​ដី​ហាល​ឲ្យ​បាន​១​ទៅ​២​ថ្ងៃ ហើយ​រាស់​ឲ្យ​ដី​ម៉ត់ រួច​ហើយ​ពូន​ជា​រង កាយ​ដោយ​ដៃ ឬ​ម៉ាស៊ីន​ឲ្យ​បាន​ទទឹង​ជាង​កន្លះ​ម៉ែត្រ និង​រង​កម្ពស់​៣​តឹក ហើយ​ចិត​ដាំ​១​មើម​ប៉ុនកដៃ ពុះ​ជា​ពីរ​ចម្រៀក​កាត់​ទទឹង​៥​ហ៊ុន រួច​ទៅ​ប្រឡាក់​ផេះ​យក​ទៅ​ដាំ​១​តឹក​ក​ន្ល​ះកប់​សើរ​ៗ​ឲ្យ​ជិត រួច​យក​ចំបើង​ក្រប​ពីលើ​តិច​ៗ​ឲ្យ​ជិត​ការពារ​ស្មៅ​ដោះ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ដំឡូង (​ចិន​រឺ​កៃ​ប៉ឹង​) ដាំ​ហើយ​លាស់​ចេញ​ត្រួយ​២​តឹក រយៈពេល​១​ខែ​កន្លះ បើ​មាន​ស្មៅ​ដក​ចេញ​ក្រប​លើ​រង ហើយ​ដាក់​ជី​ចំ​ចន្លោះ​កណ្តាល​ដើម ហើយ​បោះត្រួយ​វែង​១​ទៅ​២​ម៉ែត្រ​រយៈពេល​៣​ខែ​បាញ់ថ្នាំ​ពៅ​មើម រហូត​ដល់​៦​ទៅ​៧​ខែ​ចាប់ផ្តើម​ជីក​ប្រមូល​ផល​ក្នុង​១​រ៉ៃ ស្មើ​១.៦០០​ម៉ែត្រការ៉េ​ទទួលផល​ជា​មធ្យម​៤​ទៅ​៥​តោន គឺ​ទទួលផល​ប្រសើរ​ជាង​ធ្វើស្រែ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ដំឡូង (​ចិន​រឺ​ដំឡូង​កៃ​ប៉ឹង​) ជា​មើម​វែង បើ​ល្អ​មាន​១​មើម​មាន​ទម្ងន់​មាន​២​ទៅ​៣​គីឡូក្រាម និង​មាន​រស់ជាតិ​ផ្អែម គេ​ទិញ​ភាគច្រើន​ទៅ​ខេត្តសៀមរាប​យក​ទៅ​ធ្វើ​ម្ហូប​ជនជាតិ​បរទេស ហើយ​ស្ល​ការី និង​ស្ល​លក់ ១​គីឡូក្រាម​តម្លៃ​៣.០០០​ទៅ​៤.០០០​រៀល ។

អ្នក​យក​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ដែរ តែ​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន ហើយ​លោក រុន សុ​ផា​ន់​ណា​រ៉ា មន្ត្រី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្ត​បាន​ប្រាប់​ថា ដំឡូង (​ចិន​រឺ​កៃ​ប៉ឹង​) នេះ​ខាង​ជំនាញ​ដូច​ជា មិន​បាន​ស្គាល់​ច្បាស់​នៅឡើយ​ទេ តែ​ដឹង​ថា ប្រភេទ​ដំឡូង​នេះ គឺ​ប្រជា​កសិករ​កំពុង​ពេញ​និយម​ដាំ​នៅ​ក្នុង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូ​រី ។

ហើយ​ទទួលផល​បាន​លក់​ក្នុង​ទីផ្សា​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ខេត្តសៀមរាប​ដែល​ឈ្មួញ​ទិញ​យក​ទៅ​ធ្វើ​អាហារ​ជនជាតិ​បរទេស​ភាគច្រើន ព្រោះថា ដំឡូង​(​ចិន​រឺ​កៃ​ប៉ឹង​)​មាន​រស់ជាតិ​ផ្អែម​អាច​យក​ធ្វើ​បង្អែម​ឬ​ស្ល​ការី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ