ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ​២​នាក់​បងប្អូនសុស​សាច់​ស្លា.ប់​លើ​អង្រឹង ទំ​រាំ​គេ​ប្រទះ​ឃើញ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ពូថៅ​កាប់​យ៉ាង​សុសសាច់​ បណ្តាល​ឱ្យ​​ស្លាប់​នៅ​លើ​អង្រឹង​រៀង​ៗ​ខ្លួន​នៅផ្ទះ​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យាល​ចំណុច​ព្រៃ​ចម្ការ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ដែល​ស្លាប់ខាងលើ​ ម្នាក់​ឈ្មោះ…

ខេត្តក្រចេះ​ ៖ តាម​សេចក្តីរាយការណ៍ព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ពូថៅ​កាប់​យ៉ាង​សុសសាច់​ បណ្តាល​ឱ្យ​​ស្លាប់​នៅ​លើ​អង្រឹង​រៀង​ៗ​ខ្លួន​នៅផ្ទះ​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យាល​ចំណុច​ព្រៃ​ចម្ការ ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ដែល​ស្លាប់ខាងលើ​ ម្នាក់​ឈ្មោះ ភឿន ផា​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ភឿន ជា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត រស់នៅ​ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ចំណុច​ខាងលើ​នេះ​។

អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ជន​ដៃដល់​មិន​ស្គាល់​មុខ​កាប់​ បណ្តាល​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​៨ សីហា មក​ម៉្លេះ​។ សព​ត្រូវ​បានគេ​​កាប់​នឹង​ពូថៅ​ចំ​ក្បាល​.​ក ពោះ និង​នៅ​លើ​ដងខ្លួន​។

ជាមួយ​គ្នា​នេះ​ដោយសារ​តែ​កន្លែង​កើតហេតុ​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ​ជា​ផ្ទះ​ចម្ការ​នៅ​ដាច់​ស្រ​យាល ធ្វើ​ឲ្យ​នគរបាល​ទទួល​បាន​ព័ត៌មាន​លើ​ករណី​នេះ​មាន​ភាព​យឺ​ត​យ៉ាវ​បន្តិច​។ ទោះបី​យ៉ាងណា ករណី​នេះ​ត្រូវ​បាន​លោក​អធិការរង​អះអាង​ថា នគរបាល​បាន​កំណត់​លើ​មុខសញ្ញា​បាន​ហើយ ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​សាកសួរ​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​រួច មក​នោះ​។

លោក​អធិការរង​បញ្ជាក់​ទៀត​ថា ករណី​នេះ​អាចផ្តើមចេញ​​ដោយសារ​រឿង​គំនុំ ព្រោះ​បើ​តាម​ការ​សាកសួរ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្តី ហើយ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បងប្អូន​ទាំង​ពីរ​នាក់​ខាងលើ​ដេក​ស្លាប់​នៅ​លើ​អង្រឹង​រៀងៗខ្លួន​បែប​នេះ​តែ​ម្តង​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ