ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នឹង​ទៅ​ជា​យ៉ាងណា ក្រោយ​ពី​សម្តេចក្រុមព្រះ​តែងតាំង​ព្រះរាជបុត្រ​ជា​ប្រធាន​ស្តីទី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ  ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ថ្មី​ៗ​នេះ​បាន​សម្រេច​តែងតាំង​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​នឹង​ផ្ទៃក្នុង​របស់​គណបក្ស​មួយ​នេះ​ផង​ក៏​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ  ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ថ្មី​ៗ​នេះ​បាន​សម្រេច​តែងតាំង​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​អង្គ​ព្រះ​នាម​ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​នឹង​ផ្ទៃក្នុង​របស់​គណបក្ស​មួយ​នេះ​ផង​ក៏​ដូច​ជា ស្ថានភាព​សុខភាព​របស់​សម្តេចក្រុមព្រះ​ផង​ដែរ ។

យោង​តាម​សេចក្តីសម្រេច​មួយ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​ឲ្យ​លាតត្រដាង​ឲ្យ​ដឹង​ថា សម្តេច​ក្រុម មិន​ត្រឹមតែ​សម្រេច​តែង​តែង​ប្រធាន​ស្តីទី​របស់​គណបក្ស​នោះ​ទេ តែ​ព្រះ​អង្គ​ក៏​បាន​សម្រេច​តែងតាំង​លោក ពេជ្រ សុ​ជេ​ថ្ថា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ផង​ដែរ ។ ទ្រង់​នរោត្តម ច​ត្រា​វុ​ឌ្ឍ និង​លោក ពេជ្រ សុ​ជេ​ថ្ថា ត្រូវ​អនុវត្ត​សេចក្តីសម្រេច​នេះ​គិត​ចាប់ពី​ថ្ងៃ​ចុះ​ព្រះ​ហត្ថលេខា​នេះ​តទៅ ។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​គណបក្ស​ចុះ​ថ្ងៃ​ទី​0៨​ខែសីហា​នេះ ៕

ព្រះ​អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ព្រះរាជ​បុត្រា​នៃ​សម្តេចក្រុមព្រះ នឹង​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​រី
រណឫទ្ធិ ដែល​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៤៨ ព្រះ​វស្សា ។ យ៉ាងណាមិញ​ព្រះរាជ​បុត្រា​ច្បង​អង្គ​នេះ មិន​ដែល​ត្រូវ​បាន​គេ​ដឹង​លឺ​ថា​មាន​ប្រវត្តិ​ប្រឡូក​ក្នុង​ឆាកនយោបាយ​នោះ​ទេ ។

សូម​រម្លឹក​ថា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ កំពុង​គង់​ព្យាបាល​ព្រះ​រោគ​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា នៅ​ខេត្ត​ព្រះ​សីហ​នុ
ជាមួយ​អ្នក​ម្នាង​អ៊ុ​ក ផល្លា ដែល​គ្រោះថ្នាក់​នោះ​បាន​ឆក់​យក​ជីវិត​អ្នក​ម្នាង​របស់​ព្រះ​អង្គ​ផង
ដែរ ។

ទោះបីជា​យ៉ាងណា មន្ត្រី​បក្ស​បាន​ត្រឹមតែ​អះអាង​ថា​សម្តេចក្រុមព្រះ​បាន​ធូរស្បើយ​តែ​ទ្រង់​មិន​ត្រូវ​បាន​គេ​ឃើញ​បាន​វត្តមាន​ក្នុង​ពេល​បោះ​ឆ្នោះ​ទេ ដូច្នេះ​វាសនា​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ ៕

កែសម្រួលដោយ