ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ! មក​ទិញ​អីវ៉ាន់​បែរជា​ទៅ​ជា​បែប​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ភ្លឺ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ ។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ភ្លឺ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ក ប៉ោល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភ័ណ ដើម្បី​ទិញ​ក្បាល​ជ្រូក និង​នំប៉័ង​ទម្លាក់​ចង្ក្រាន​កូន ពេល​ជិះមក​ដល់​កន្លែង​កើតហេតុខាងលើ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង ។
លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មុន​ជួប​គ្រោះថ្នាក់​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់​ងងឹត​ ទើប​បង្ក​ឲ្យ​ជួប​នូវ​គ្រោះថ្នាក់​ជាមួយគោរយន្តតែ​ម្តង ។
សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​ក្រោយ​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ