ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ចិនសម្រុកឥតឈប់ឈរ ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ក្រុង​បាងកក

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ សមាគម​ខុន​ដូ​ប្រទេស​ថៃ​បាន​និយាយ​ថា អតិថិជន​ចិន​កំពុង​តែ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​បាងកក ប្រទេស​ថៃ មិន​ឈប់​ឈរ ។ លោក Prasert Taedullayasatit…

ទីក្រុង​បាងកក ៖ សមាគម​ខុន​ដូ​ប្រទេស​ថៃ​បាន​និយាយ​ថា អតិថិជន​ចិន​កំពុង​តែ​គ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​បាងកក ប្រទេស​ថៃ មិន​ឈប់​ឈរ ។

លោក Prasert Taedullayasatit ប្រធានកិត្តិយស​នៃ​សមាគម​ខុន​ដូ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា អតិថិជន​ចិន​ជា​ច្រើន​បាន​ចូល​ក្នុង​ទីផ្សារ​ខុន​ដូ​នៅ​ទីក្រុង​បាងកក​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​និន្នាការ​នេះ​នឹង​បន្ត​កើត​មាន​ឡើង ។

លោក​មាន​ប្រសាសន៍​ថា ៖« ជនជាតិ​ចិន​បាន​ទិញ​ខុន​ដូ​ដោយ​ប្រាក់សុទ្ធ ។ ជាក់ស្តែង គម្រោង​ខុន​ដូ​មួយ​នៅ​ជិត​ស្ថានីយ​រថភ្លើង ដែល​បាន​សម្រេចការ​សាងសង់​កាលពី​ឆ្នាំ​មុន គេ​មើលឃើញ​មាន​អតិថិជន​ចិន​ច្រើន​ជាងគេ ។ ពួក​គេ​ទិញ​ខុន​ដូ​ក្នុង​តម្លៃ​ខ្ពស់​ជាង​អតិថិជន​ថៃ ដល់​ទៅ​១០%​ទៅ​២០% ឯណោះ » ។

កាលពី​ឆ្នាំ​មុន ការ​ទិញ​-​លក់​ខុន​ដូ​ដោយ​អតិថិជន​បរទេស សរុប​ស្មើ​ប្រមាណ​២,១៤​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​២៧%​នៃ​ការ​ទិញ​ដូរ​ខុន​ដូ​សរុប​នៅ​ទីក្រុង​បាងកក ។ ក្នុង​នោះ​១​ភាគ​៣ ឬ​ស្មើនឹង​៧១០​លាន​ដុល្លារ គឺជា​ការ​ទិញ​-​លក់​ដោយ​ជនជាតិ​ចិន និង​ហុងកុង ដែល​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៦ ដែល​ចំនួន​នេះ​ស្មើ​តែ​ប្រមាណ​៣៩០​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក Prasert Taedullayasatit បាន​និយាយ​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​អង្គា​រថា ៖«​បញ្ហា​មួយ​ទាក់ទង​នឹង​កម្មសិទ្ធិ​ខុន​ដូ​ជនជាតិ​ចិន គឺ​ម្ចាស់​ខុន​ដូ​ភាគច្រើន​មិន​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ទាំងនោះ​ទេ ប៉ុន្តែ​ពួក​គេ​ជួល​ទៅ​ឲ្យ​ភ្នាក់ងារទេសចរណ៍ » ។

លោក​បន្ត​ទៀត​ថា ការ​វិនិយោគ​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​រួម​នៅ​ឆ្នាំ​២០១៨​នេះ គឺ​នាំមុខ​គេ​ក្នុង​ចំណោម​វិនិយោគិន​បរទេស​ទាំងអស់ រួម​មាន ជប៉ុន​ផង​ដែរ ដែល​ជា​វិនិយោគិន​សកម្ម​ជាងគេ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ