ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះជួយមូលដ្ឋានស្រុកព្រៃនប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្តីពីបន្តបង្កើនការយកចិត្តទុកដាក់ខ្លាំងជាងមុនៗដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨…

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្តីពីបន្តបង្កើនការយកចិត្តទុកដាក់ខ្លាំងជាងមុនៗដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នេះតាមរយៈលោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជល​ផល​កំពង់សោមបានដឹកនាំក្រុមកាងារចុះពិនិត្យតាមមូលដ្ឋានក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ និងនាំយកអំណោយមួយចំនួនជូនដល់ស្ត្រីពោះធំ ដែលរងរបួសដោយសារខ្យល់កន្ត្រាក់រលំផ្ទះ នៅភូមិបឹងរាំងឃុំសាមគ្គី កាលពីប្រមាណជាមួយខែមុននោះ ហើយក្រៅតែពីជូនអំណោយ តាមរយៈលោកនាយខណ្ឌ លោកអភិបាលខេត្តបានបន្តជួយជួសជុលស្តូចផ្ទះដែលរលំដោយខ្យល់កន្ត្រាក់នោះ និងចេញថ្លៃសេវាដល់ការសំរាលកូនរបស់ស្ត្រីនោះផងដែរ ។ ជាមួយនឹងសកម្មភាពនោះ ដោយនេះជារដូវវស្សារផ្លូវលំខ្លះមានការខូចខាតក្រុមកាងារក៏បានជួយជាថ្មមិចជួសជុលផងដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ