ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​…​គ្រឿងញៀ.ន​ជិត​១០០​គីឡូ ទើប​បង្ក្រាប​នៅ​ប្រៃសណីយ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា មាន​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំ ការ​នៅ​កន្លែង​ផ្ញើ​ឥ​វ៉ា​ន់ចេញ-ចូល​ ក្នុង​និង​ក្រៅប្រទេសនៃ​ក្រសួង​ប្រៃសណីយ៍​ ចាប់​បាន​​​សារធាតុ​គ្រឿង​ញៀន​​ប្រមាណ​៩០​គីឡូក្រាម កាលពីថ្ងៃទី០៨ សីហា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹង​ថា មាន​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រចាំ
ការ​នៅ​កន្លែង​ផ្ញើ​ឥ​វ៉ា​ន់ចេញ-ចូល​ ក្នុង​និង​ក្រៅប្រទេសនៃ​ក្រសួង​ប្រៃសណីយ៍​ ចាប់​បាន​​​សារធាតុ​គ្រឿង​ញៀន​​ប្រមាណ​៩០​គីឡូក្រាម កាលពីថ្ងៃទី០៨ សីហា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ​ ដែល​ឈ្មួញ​ផ្ញើ​តាម​​កញ្ចប់​ប្រៃសណីយ៍ ។

ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​បាន​បង្ហើប​​​ថា ការ​ចាប់​ឃាត់​​ទុក​សារធាតុ​ញៀ​ន​ប្រមាណ​៩០​គីឡូក្រាម​​ គឺ​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មការ​មួយ ដែល​បង្កើត​ឡើង​ដោយ​សមត្ថ​​កិច្ច​ចម្រុះ ​មាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង សហការ​ជាមួយ​មន្ត្រី​គយ និងនាយកដ្ឋាន​បញ្ញើ នៃ​ក្រសួង​ប្រៃសណីយ៍ ។

មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ជា​ផ្លូវការ​ថា បញ្ញើ​សារធាតុ​ញៀន​ជិត​១០០​គីឡូ​នោះ ត្រូវ​ឈ្មួញ​គ្រឿងញៀន​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ក្រៅប្រទេស ឬផ្ញើ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​នោះ​ទេ ព្រោះ​ពេល​នេះ សមត្ថ​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវស្វែងរក​ចាប់ខ្លួន​ម្ចាស់​បញ្ញើ ។

លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដែល​កំពុង​ជាប់​បេស​កម្ម​នៅ​ខេត្តក្រចេះ-ស្ទឹង​ត្រែង បញ្ហា​គ្រោះ​ម​ហន្ត​រាយ​ដោយ​ទឹក​ជំនាន់ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា នេះ​​ថា ពិតជា​មានការ​ចាប់​ឃា​ត់ទុក​សារធាតុ​គ្រឿងញៀន​ជិត​១០០គីឡូ​នោះ​មែន ។ ​

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ