ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ពង​ទា​កូន ទាំង​រថយន្ត​ គឺ​ខ្ទេច​អស់ហើយ​មើលចុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Lexus 450 បើក​ឡើង​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រទេះ​លក់​ពង​ទា​កូន និង​រថយន្ត​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​បង្ក​ឲ្យ​បុរស​ចំណាស់​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​សណ្តោង​រទេះ​លក់​ពង​ទា​កូនរង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត Lexus 450 បើក​ឡើង​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រទេះ​លក់​ពង​ទា​កូន និង​រថយន្ត​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​ខូចខាត​បង្ក​ឲ្យ​បុរស​ចំណាស់​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ​សណ្តោង​រទេះ​លក់​ពង​ទា​កូនរង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៩ ខែសីហា​នេះ នៅ​លើ​ស្ពាន​អាកាស​ព្រះ​មុន្នី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ការណ៍​នេះ​កើតឡើង​គេ​ឃើញ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល​2 :2114 បើកបរ​ដោយ​បុរស​ដែល​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​ធ្វើ​ដំណើរ​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស ក្នុង​ល្បឿន​លឿន មក​កន្លែង​កើតហេតុ​បាន​បុក​អូស​រទេះ​លក់​ពង​ទា​កូន​មួយ​គ្រឿង បណ្តាល​ឲ្យ​ពង​ទា​កូន​ធ្លាក់​បែក​ពេញ​ផ្លូវ និង​បុរស​ចំណាស់​ជា​អ្នក​បើក​ម៉ូតូ​សណ្តោង​រទេះ​លក់​ពង​ទា​កូនរង​របួសធ្ងន់ ហើយ​ត្រូវ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​រុញ​រទេះ​លក់​ពង​ទា​កូន​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​នគរបាល 2:2836 បើកបរ​ដោយ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រថយន្ត​ក្រពឹត​មួយ​កំណាត់​ក្រោយ ហើយ​រថយន្ត​រង​គ្រោះ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ពីមុខ​ខ្លួន បណ្តាល​ឲ្យ​ខូចខាត​ក្រពឹត​មួយ​កំណាត់​មុខ​ថែម​ទៀត ចំណែក​រថយន្ត​កុងតឺន័រ​ខូចខាត​តិចតួច ។

បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​មក​សុំ​ទោស និង​ជួយ​មើល​អ្នក​របួស ហើយ​ទទួលខុសត្រូវ​គ្រប់យ៉ាង តែ​ដោយសារ​មាន​អ្នក​សារព័ត៌មាន​តាម​ថត​គាត់​ច្រើន​ពេក ហើយ​ហាម​ដែរ​តែ​គេ​មិន​ស្តាប់ អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​ទៅ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម​ៗ ចំណែក​រថយន្ត​កុងតឺន័រ​មិន​បាន​នៅ​ទាមទារ​សំណង​អ្វី​ទេ ហើយ​បាន​បើក​ចេញ​ទៅ​បាត់​ទៅ នៅ​សល់​តែ​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ព្រមទាំង​រទេះ​លក់​ពង​ទា​កូន​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​ការិយាល័យ​នគ​បាលច​រាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ