ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រីទទួល​ការ​ចោទប្រកាន់​ថ្មី​ៗទៀត​ហើយ

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃ​ទី​៨​សីហា​ បាន​ទទួល​រង​ការ​ចោទប្រកាន់​ថ្មី​ៗ ពី​ការ​ពង្វាង​យក​ប្រាក់​ពី​បណ្ដា​មូលនិធិ ក្នុង​ក្រប​​ខណ្ឌ​នៃ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ ខណៈ​លោក​ទទួល​ការ​ចោទប្រកាន់​រួច​ហើយពី​បទ​រំលោភ​បំពាន​លើ​សេចក្ដី​ទុកចិត្ត បន្ទាប់​ពី​លោក​បាត់បង់​អំណាច ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃ​ទី​៨​សីហា​ បាន​ទទួល​រង​ការ​ចោទប្រកាន់​ថ្មី​ៗ ពី​ការ​ពង្វាង​យក​ប្រាក់​ពី​បណ្ដា​មូលនិធិ ក្នុង​ក្រប​​ខណ្ឌ​នៃ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ ខណៈ​លោក​ទទួល​ការ​ចោទប្រកាន់​រួច​ហើយពី​បទ​រំលោភ​បំពាន​លើ​សេចក្ដី​ទុកចិត្ត បន្ទាប់​ពី​លោក​បាត់បង់​អំណាច ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​។

នៅ​មុខ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួរ​មួយ លោក​ណា​ជីប ​ទទួល​ការ​ចោទប្រកាន់​៣​ករណី​ទៀត​ពី​បទ​ពង្វាង​យក​ប្រាក់​៤២​លាន​រីង​ហ្គី​ត​ប្រមាណ​ជា​៨,៩​លាន​អឺ​រ៉ូ​។ ​លោក​បាន​បដិ​សេធ​ការ​ចោទប្រកាន់​ទាំងនោះ ខណៈ​បទចោទប្រកាន់​និ​មួយ​ៗ​អាច​ឲ្យ​លោក​ជាប់គុក​១៥​ឆ្នាំ​។

បទចោទប្រកាន់​ថ្មី​ៗ​បន្ថែម​លើ​បទចោទប្រកាន់​រំលោភ​បំពាន​លើ​សេចក្ដី​ទុកចិត្ត ដែល​លោក​ទទួល​កាលពី​ខែកក្កដា​។

អតីត​នាយក​រដ្ឋមន្ត្រី​អាយុ​៦៥​ឆ្នាំ​រូប​នេះ​ជាប់​សង្ស័យ​ពង្វាង​យក​ប្រាក់​សរុប​ប្រមាណ​ជា​៦៤០​លាន​អឺ​រ៉ូ​។​ការ​ឆែកឆេរ​នានា​អាច​ឲ្យ​គេ​រឹបអូស​កាលពី​ខែមិថុនា​ជា​ពិសេស​គ្រឿង​អ​លំ​ង្កា​រ​ប្រមាណ​ជា​១២.០០០​ក្នុង​នោះ​មាន​ខ្សែ​ក​១.៤០០​និង​ចិញ្ចៀន​២.២០០​វង់​។​ការ​រឹបអូស​ក៏​មាន​នាឡិកា​៤២៣​មាន​តម្លៃ​៧៨​លាន​រីង​ហ្គី​ត​ប្រមាណ​១៧​លាន​អឺ​រ៉ូ​ព្រមទាំង​វ៉ែនតា​ទំនើប​ៗ២៣៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ