ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ភ្លើង​ឆេះអី​យ៉ាង​នេះ ​បំផ្លាញ​អគារអស់​១.៦០០

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​តួលេខ​នានា​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​​តំបន់​ MENDOCINO CONPLEX នា​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​៦​សីហា​ ២០១៨ ឈាន​ទៅ​ក្លាយជា​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​នោះ​។…

សហរដ្ឋអាមេរិក ៖ យោង​តាម​តួលេខ​នានា​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​​តំបន់​ MENDOCINO CONPLEX នា​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​៦​សីហា​ ២០១៨ ឈាន​ទៅ​ក្លាយជា​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​នោះ​។

តាម​តុល្យការ​ចុង​ក្រោយ​របស់​ក្រុម​ពន្លត់ភ្លើង​កាលី​ហ្វ័​រ​នី​ញ៉ា​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​MENDOCINO CONPLEX​ បាន​បំផ្លាញ​ព្រៃឈើ​ដល់​ទៅ​១១០.៧៤៨​ហិ​កតា គឺ​ស្មើនឹង​ផ្ទៃដី​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ទាំងមូល​។

បន្ទាប់​ពី​មាន​ទំហំ​ធំ​ជាងភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ CEDAR​ ដែល​បំផ្លាញ​ព្រៃឈើ​អស់​១១០.៥៧៩​ហិ​កតា​កាលពី​ខែតុលា​ ឆ្នាំ​២០០៣ ភ្លើង​ឆេះ​ព្រៃ​នៅ MENDOCINO CONPLEX​កំពុង​ឈាន​ទៅ​មាន​ទំហំ​ធំ​ជាងភ្លើង​ឆេះ​ព្រៃ នៅ​តំបន់​THOMAS​ដែល​ព្រៃ​ឈើ​ទំហំ​១១៤.០៧៨​ហិ​កតា​រង​ការ​បំផ្លាញ​កាលពី​ឆ្នាំ​២០១៧​។ ​ទោះជា​យ៉ាងណា ភ្លើង​ឆេះ​​ព្រៃ​នៅ ​MENDOCINO CONPLEX​​ពុំ​សូវ​មាន​លក្ខណៈ​បំផ្លិចបំផ្លាញ​ដូច​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​CARR​ ភាគ​ខាងជើង​រដ្ឋ​នោះ​ដែរ​ឡើយ​។​ ភ្លើង​ឆេះ​ព្រៃ​នៅ​ទីនោះ​សម្លាប់​មនុស្ស​៧​នាក់ ហើយ​បំផ្លាញ​អគារ​១.៦០០​។

អ្នក​ពន្លត់ភ្លើង​ជាង​១៤.០០០​នាក់​នា​ថ្ងៃ​ទី​៦​សីហា បាន​តតាំង​ជាមួយ​ភ្លើង នៅ​តាម​កន្លែង​ផ្សេង​ៗ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​សរុប​ដល់​ទៅ​១៥​កន្លែង ខណៈ​ធាតុ​អាកាស​ក្ដៅហែង​និង​រាំង​ស្ងួត​។​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​នា​ថ្ងៃ​ទី​៦​សីហា​ពី​ការ​បញ្ជូន​ទាហាន​២០០​នាក់ ទៅ​កាន់​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ពួក​អ្នក​ពន្លត់​​ភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ