ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​មាន​អាវុធ​ខ្លី​ទៀត មិនធម្មតា​ឡើយ​បើ​បែប​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ព្រមទាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ និង​កាំភ្លើងខ្លី​១​ដើម ព្រមទាំង សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ព្រមទាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ និង​កាំភ្លើងខ្លី​១​ដើម ព្រមទាំង សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី នៅ​ចំណុច​នៅ​ក្នុង​បន្ទប់​ជួល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន​ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

យុវជន​ដែល​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​រួម​មាន​១-​ឈ្មោះ សោម សុភា អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ សុ​រៈ ថា​វន​ខេ​ម​រិ​ន្ទ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ៣-​ឈ្មោះ ផល ចាន់​សុ​ផា​ន់​ណា​រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ខណៈនោះ​នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​០៣​កញ្ចប់​មធ្យម ,​ទូរ​ស័​ព្ឌ​ដៃ​ណូ​គា​ចុច​ពិល​ចំនួន​០៣​គ្រឿង , អាវុធ​ខ្លី​១​ដើម​ម៉ាក​(PIETRO BERETTA)​ប្រើ​ហ្គា​ស់​បាញ់​គ្រាប់កង់​មាន​គ្រាប់​ចំនួន​០៨​គ្រាប់ និង​បង់​ចំនួន​០២ , ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២​ពីរ​គ្រឿង ក្នុង​នោះ​១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង 1L-3315 និង​០១​គ្រឿង​ទៀត ពណ៌​ខ្មៅ​ដូច​គ្នា​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA- 7467 ឧ​បករ​ណ៌​ប្រើប្រាស់​ថ្នាំ​ញៀន និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​កម្លាំង​នគរបាល​ខាងលើ​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​លួច​ខ្សឹប​ប្រាប់​ថា បានឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ។ ខណៈនោះ​កម្លាំង​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន ព្រមទាំង​ដកហូត​វត្ថុ​តាង​ខាងលើ និង​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ