ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ព្យាយាម​ទាក់ទាញ​វិនិយោគិន​

5 ឆ្នាំ មុន

ទីក្រុង​ណៃ​ពិដោ ៖ ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចង់​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​បន្ថែម ។ ប្រទេស​នេះ​ពិតជា​ត្រូវការ​ជំនួយ​ណាស់ ខណៈ​ចំនួន​ភ្ញៀវ​បរទេស​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ឆ្នាំ​មុន​កើន​ដល់​១៨% ហើយ​ដាក់​សម្ពាធ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន ។…

ទីក្រុង​ណៃ​ពិដោ ៖ ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចង់​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​បន្ថែម ។ ប្រទេស​នេះ​ពិតជា​ត្រូវការ​ជំនួយ​ណាស់ ខណៈ​ចំនួន​ភ្ញៀវ​បរទេស​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ឆ្នាំ​មុន​កើន​ដល់​១៨% ហើយ​ដាក់​សម្ពាធ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន ។

យោង​តាម​លោក Ohn Muang រដ្ឋមន្ត្រី​សណ្ឋាគារ និង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​​មី​យ៉ា​ន់​ម៉ា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ ។

លោក​បាន​និយាយ​ក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ខែ​មុន​ថា ៖«ពួក​យើង​នឹង​ព្យាយាម​បង្ហាញ​ពួក​គេ​ពី​អ្វី​គ្រប់យ៉ាង និង​ពន្យល់​ពី​កន្លែង និង​វិធី​ក្នុង​ការ​វិនិ​យោគ ។ ច្បាប់​វិនិយោគ​ថ្មី​របស់​ពួក​យើង​បាន​បន្ធូរបន្ថយ​យ៉ាងច្រើន​ផង​ដែរ » ។

រដ្ឋាភិបាល​ក៏​បាន​ផ្តល់​ការ​អនុគ្រោះ​លើ​ទិដ្ឋាការ​សម្រាប់​ទីផ្សារ​ប្រទេស​ធំ​ៗ៣ រួម​មាន ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ភ្ញៀវ​ទេស​ចរ​អាស៊ី​ស្មើនឹង​៧០%​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​របស់​ប្រទេស​នេះ ។

ភ្ញៀវ​ទេសចរ​ជប៉ុន និង​កូរ៉េ​ខាងត្បូង អាច​ចូល​មក​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​តាម​ផ្លូវគោក និង​អាកាស​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ ខណៈ​ភ្ញៀវ​ទេសចរ​ចិន​អាច​ចូល​ប្រទេស​នេះ​បាន​ដោយ​បង់ប្រាក់​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ​នៅ​តាម​អាកាសយានដ្ឋាន Yangon, Mandalay និង Nay Pyi Taw ។

លោក Thet Lwin Toh ប្រធាន​សមាគម​សហភាព​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​មើលឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​២២%​ក្នុងឆ្នាំនេះ ពី​៣,៤​លាន​នាក់​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ