ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់ស្រោច​៥គ្រាប់លើបុរស​ទើបរៀបការ លោកស្នងការរងខេត្ត​​ថា…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នក​បើករថយន្ត​ដឹក​ទឹកកក​លក់​ម្នាក់ ​ត្រូវ​ខ្មាន់កាំភ្លើងបើករថយន្ត​តាម​ស្ទាក់​បាញ់ប្រហារ​យ៉ាង ​ឃោរឃៅត្រូវជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៥ សីហា នៅ​លើ​កំណាត់​​ផ្លូវ​មួយ​កន្លែង ​ត្រង់​ចំណុច​វាល​អន្ទង់.ស ស្ថិត​ក្នុងភូមិ​ក្រពើ​ខាងជើង…

ខេត្តបាត់ដំបង ៖ អ្នក​បើករថយន្ត​ដឹក​ទឹកកក​លក់​ម្នាក់ ​ត្រូវ​ខ្មាន់កាំភ្លើងបើករថយន្ត​តាម​ស្ទាក់​បាញ់ប្រហារ​យ៉ាង ​ឃោរឃៅត្រូវជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៥ សីហា នៅ​លើ​កំណាត់​​ផ្លូវ​មួយ​កន្លែង ​ត្រង់​ចំណុច​វាល​អន្ទង់.ស ស្ថិត​ក្នុងភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​ផ្ដើម​ចេញពី​រឿង​គំនុំ ។

សមត្ថកិច្ច​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ភី​សា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ ជន​រង​គ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំ​ក្បាលនិង​ខ្លួន​ចំនួន​៥​គ្រាប់ ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​ដឹក​ទឹកកក​លក់ មាន​អ្នក​រួម​ដំណើរ​២​នាក់​ទៀត គឺ​ឈ្មោះ​ហេង ចិ​ត្រា ហៅ​ឡិច អាយុ​២០​ឆ្នាំ និង​ឈ្មោះ ប៊ូ ច​ន្ធី ហៅ​ប៉ោង អាយុ​២៧​ឆ្នាំ មិន​មាន​របួស​ទេ ។ ពួក​គេ​រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា​ខាងលើ និង​ជិះ​រថយន្ត​ដឹក​ទឹកកក ពាក់​ស្លាក​លេខ បាត់ដំបង 3A-3095 ។ បើ​តាម​ព័ត៌មាន​ដែល​ទ​ទូល​បាន​ពី​អ្នក​រួម​ដំណើរ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មាន​បក្សពួក​២​នាក់​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​បាត់ដំបង​ទៅ​កំពីងពួយ ។

សាក្សី​នេះ​ត្រូវ​សមត្ថកិច្ច​ដកស្រង់​សម្តី​ថា ពួក​គេ​មិន​បាន​ស្គាល់​ក្រុម​ជន​ដៃដល់​ទេ តែ​ក្រុម​នោះ​បាន​បើក​រថយន្ត​ដេញ​តាម​រថយន្ត​ខ្លួន​ពីក្រោយ លុះ​មក​ដល់​ចំណុច​កើតហេតុ ក្រុម​នោះ​បាន​បើក​ឡើង​ជែង​ទៅ​ឈប់​ពាំង​ពី​ខាង​មុខ​រថយន្ត​ខ្លួន​។ សាក្សី​ដដែល​នេះ​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​ជន​មិន​ស្គាល់​មុខ​២​នាក់ បាន​ចុះ​ពី​រថយន្ត​ដើរមក​សួរ ជន​រង​គ្រោះ​(​ពេជ្រ ភី​សា​) បែប​ចោទប្រកាន់​ថា ហេតុ​អ្វី​បាន​បើករថយន្ត​ប៉ះ​រថយន្ត​ខ្លួន​(​រថយន្ត​ជន​ដៃដល់​)​ហើយ​មិន​ឈប់​និយាយ​គ្នា ? ពេល​នោះ​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា «​ខ្ញុំ​មិន​បានដឹង​ទេ​…​ហើយ​ក៏​មិន​បាន​បើក​ប៉ះ​ដែរ​» ។

គ្រាន់តែ​ប៉ុណ្ណឹង​ ស្រាប់តែ​ភ្លាម​នោះ​ជន​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​ជា​ច្រើន​គ្រាប់​ស្រោច​ទៅ​លើ​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​តែ​ម្ដង ។ ក្រោយ​ពី​បាញ់​ជន​រង​គ្រោះ​ឲ្យ​របួស ខ្មាន់កាំភ្លើង​ទាំង​២​នាក់​បាន​រត់ឡើង​រថយន្ត​បើក​ត្រឡប់​ទៅ​ក្រោយ​វិញ​បាត់​ស្រមោល​ទាំង​យប់​ភ្លាម​ៗ​ដែរ ។ ដោយ​ឡែក​ពួក​ខ្លួន​ក៏​បើករថយន្ត​ដឹក​ជន​រង​គ្រោះ​ហូ​ស​ទៅ​ផ្ទះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជួយ​បញ្ជូន​ទៅ​ពេទ្យ តែ​អកុ​សល​ពេល​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ​ហើយ ។

មន្ត្រី​បច្ចេកទេស​បាន​និយាយ​ថា ជន​រង​គ្រោះ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៥​កន្លែង គឺ​ត្រូវ​ក្រោម​ត្រចៀក​​ខាងឆ្វេង​១​គ្រាប់ ត្រូវ​គល់​ក​ខាងក្រោយ​១​គ្រាប់ ត្រូវ​ចំ​ក្បាល​១​គ្រាប់ និង​ត្រូវ​ចំ​ស្មា​ខាង​ឆ្វេ​វ​ចំនួន​២​គ្រាប់ ។ ជាមួយនឹង​ការ​ត្រូ​ត​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​គ្រាប់​កាំភ្លើងខ្លី​២​គ្រាប់​ដែល​មិន​ទាន់​បាញ់ និង​សំបក​គ្រាប់​១​គ្រាប់​ទៀត​ដែល​បាញ់​រួច​បាន​ធ្លាក់​នៅ​លើ​ថ្នល់ ។ សមត្ថកិច្ច​បាន​អះអាង​ថា គ្រាប់​កាំភ្លើងខ្លី​ដែល​ខ្មាន់កាំភ្លើង​បាន​ប្រើ​នេះ អាច​ជា​ប្រភេទ​កាំភ្លើង​ម៉ាក «​ប៉េអា​ម៉ា​ប់​» ។

ជុំវិញ​ការ​បាញ់​សម្លាប់​មនុស្ស​ដូច​បាញ់​សម្លាប់សត្វ​ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឲ្យ​ជាក់លាក់​ទេ ដោយ​គ្រាន់តែ​ទ​ទូល​បាន​ចម្លើយ​បំភ្លឺ​ពី​សាក្សី​ដែល​ជិះ​រថយន្ត​ជាមួយ​ជន​រង​គ្រោះ​ថា ផ្ដើម​ចេញពី​បើកបរ​ប៉ះ​ទ​ង្កិ​ច​គ្នា​តាម​ការ​ចោទប្រកាន់​ពី​ក្រុម​ជន​ដៃដល់​មិន​ស្គាល់​មុខ​នោះ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​តាម​ប្រភព​នានា​ដែល​​​បំភ្លឺ​ក្រៅផ្លូវការ បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ប្រវត្តិ​ខ្លះ​ៗ​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​ថា ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ភី​សា ទើប​រៀប​ការ​រួច​ថ្មី​ៗ​ជាមួយនឹង​ភរិយា​ដ៏​ចម្រូងចម្រាស ។ ដូច្នេះ​គេ​សង្ស័យ​ការ​តាម​បាញ់ប្រហារ​យ៉ាង​សាហាវព្រៃផ្សៃ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ មិនមែន​ផ្ដើម​ចេញពី​ករណី​បើកបរ​ប៉ះ​ទ​ង្កិ​ច​គ្នា​ទេ ។ យ៉ាងណា​ក៏​ដោយ​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ រីឯ​សាច់ញាតិ​ឬ​ភរិយា​ថ្មីថ្មោង​របស់​ជន​រង​គ្រោះ​ក៏​មិន​ទាន់​សុំ​ការ​បំភ្លឺ​ឬ​បកស្រាយ​ត្រង់​ចំណុច​នេះ​បាន​ដែរ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ក៏​បាន​និយាយ​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​លើ​រថយន្ត​របស់​ជន​រង​គ្រោះ និង​សួរនាំ​សាក្សី ឬ​ការ​ផ្ដល់​ព័ត៌មាន​ខ្លះ​ៗ ពី​ក្រុម​គ្រួសារ​មួយ​ជំ​ហ៊ាន​ដំបូង​នេះ លោក​សង្ស័យ​ផ្ដើម​ចេញពី​រឿង «​គំនុំ​ផ្ទាល់ខ្លួន​ច្រើន​ជាង​ការ​ចោទប្រកាន់​អំពី​បើករថយន្ត​ប៉ះ​គ្នា​» ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​សួរនាំ​មួយ​ជំ​ហ៊ាន​ដំបូង​ទៅ​លើ​សាច់ញាតិ គឺ​យើង​ទ​ទូល​បាន​ព័ត៌​មាន​ខ្លះ​ៗ​ដែល​គួរ​ឲ្យ​មានការ​សង្ស័យ​ទៅ​លើ​រឿង​គំនុំ ។ ជា​ពិសេស​រឿង ​ជន​រង​គ្រោះ​ដែល​ទើប​រៀប​ការ​ដែល​មាន​ទាំង​ភាព​ចម្រូងចម្រាស​ផង ។

លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា បើ​គ្រាន់តែ​រឿង​បើករថយន្ត​ប៉ះ​គ្នា​បន្តិច​ប​ន្ទូ​ច​ប៉ុណ្ណឹង​មិន​អាច​ឈាន​ដល់​ការ​ដក​កាំភ្លើង​បាញ់​ស្រោច​ទៅ​លើ​ជន​រង​គ្រោះ​ដល់​ម្លឹ​ង​នោះ​ទេ តែ​វា​អាច​ផ្ដើម​ចេញពី​គំនុំ​ផ្ទាល់ខ្លួន​អ្វីមួយ​រវាង​ជន​ដៃដល់​និង​ជន​រង​គ្រោះ ។ ប៉ុន្តែ​យ៉ាងនេះ​ក្ដី លោក​ថាបើ​យោង​តាម​ការ​បំភ្លឺ​នានា យើង​អាច​មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​ខ្លះ​ៗ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ