ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្ម​ជាតិ​យ៉ាង​រន្ធត់ សម្លា.ប់​មនុស្ស​ ​៨២​នាក់ ​របួស​ច្រើន​រយ​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦ ​សីហា​ ២០១៨ថា មនុស្ស​យ៉ាងតិច​៨២​នាក់​ស្លាប់ ​ហើយ​ជា​ច្រើន​រយ​នាក់​ទៀត​រង​របួស​ដោយសារ​ការ​រញ្ជួយ​​ដី​យ៉ាង​​ខ្លាំង​មួយ​​ដែល​មាន​កម្លាំង​៦,៩​រី​ស្ទ័​រ ហេតុ​ការណ៍​នេះ​ដែល​​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា​ នៅ​លើ​កោះ​ទេសចរណ៍…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦ ​សីហា​ ២០១៨ថា មនុស្ស​យ៉ាងតិច​៨២​នាក់​ស្លាប់ ​ហើយ​ជា​ច្រើន​រយ​នាក់​ទៀត​រង​របួស​ដោយសារ​ការ​រញ្ជួយ​​ដី​យ៉ាង​​ខ្លាំង​មួយ​​ដែល​មាន​កម្លាំង​៦,៩​រី​ស្ទ័​រ ហេតុ​ការណ៍​នេះ​ដែល​​កើត​មាន​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា​ នៅ​លើ​កោះ​ទេសចរណ៍ LOMBOK ភាគ​ខាងត្បូង​ឥណ្ឌូ​ណេស៊ី​​។

បើតាម​វិទ្យា​សា្ថ​ន​ភូ​គ្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS ពី​ដំបូង​​បាន​វាយតម្លៃ​ថា​ ការ​រញ្ជួយ​ដី​នោះ​មាន​​កម្លាំង​ដល់​ទៅ​៧​រី​ស្ទ័​រ​មុន​ពេល​កែ​ឡើង​វិញ​ថា ​ត្រឹម​៦,៩​រី​ស្ទ័​រ​។ ប៉ុន្តែ​បើ​​យោង​តាម​លោក SOTOPO PURWO NUGROHO​ អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​​ឥណ្ឌូ​ណេ​ស៊ីថា ការ​រញ្ជួយ​ដី​នេះ​ដែល ​បណ្ដាល​ឲ្យ​អគារ​ច្រើន​ពាន់​រង​ការ​ខូចខាត ក៏​ញ័រ​រង្គើ​ដល់​កោះ​បាលី​ផង​ដែរ​។ ​ហើយ​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ដែល​លុប​ចោល​វិញ​ភ្លាម​ៗ​​បាន​ញ៉ាំ​ង​ឲ្យ​ប្រជាជន​ជ្រួលច្របល់រ​ត់រក​កន្លែង​មាន​សន្តិសុខ​។

​អនុស្សាវរីយ៍​នៃ​ស៊ូ​ណា​មី​កាលពី​ឆ្នាំ​២០០៤​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៦៨.០០០​នាក់​នៅ​ឥណ្ឌូ​ណេ​ស៊ី គឺ​នៅ​ដិតដាម​ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​នៅ​ឡើយ​។ ហើយ​​មនុស្សជា​​ច្រើន​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ទី​៥​ សីហា​ នៅ​កោះ ​LOMBOK​ ទៅ​រក​កន្លែង​គត់មត់​។​ ហើយ​មនុស្ស​ស្លាប់​ភាគច្រើន​គឺ​ក្នុង​តំបន់​ភ្នំ​ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​ LOMBOK ​ឆ្ងាយ​ពី​បណ្ដា​ទីតាំង​ទេសចរណ៍​សំខាន់​ៗ​នា​ភាគ​ខាង​ត្បូង ​និង​ភាគ​ខាងលិច​កោះ​។

ការ​រញ្ជួយ​ដី​លើក​នេះ​កើត​មាន​មួ​យស​ប្ដា​ហ៍ ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង​មួយ​បណ្ដាល​ឲ្យ​មនុស្ស​​​ស្លាប់​១៧​នាក់ លើ​កោះ​ដដែល​នេះ​ ស្ថិត​​នៅ​ភាគ​ខាងកើត​កោះ​បាលី ដោយ​បំផ្លាញ​​ផ្ទះ ​និង​អគារ​ជា​ច្រើន​។​ ហើយ​ការ​រញ្ជួយ​ដី​ថ្ងៃ​ទី​៥ ​សីហា​ កើត​មាន​ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​។ ចំណែគ​​ចំណុចកណ្ដាល​របស់​វា ​ស្ថិត​ក្នុង​សមុទ្រ​ចម្ងាយ​១៨​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​កោះ​ LOMBOK​។

អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូ​ណេ​ស៊ី​ បាន​គូសបញ្ជាក់​ថា  អគារ​ជា​ច្រើន​រង​ការ​ខូចខាត​នៅ​ទីក្រុង​ម៉ា​តា​រ៉ា​ម ​ជាទី​ក្រុង​សំខាន់​នៃ​កោះ​នេះ​។​ ហើយ​ប្រជា​ជន​ក្រុង​ម៉ា​តា​រ៉ា​ម មាន​ការ​ភ័យ​ជ្រួលច្របល់​​បាន​នាំ​គ្នា​រត់​ចេញពីផ្ទះ​មក​កាន់​ដង​វិ​ថី​ទាំងឡាយ​។

រដ្ឋមន្ត្រី​មហាផ្ទៃ​សិង្ហ​បុរី​លោក​សាន​មូ​ហ្គា​ម​ ដែល​ស្ថិត​នៅ​កោះ LOMBOK​ ចូលរួម​ក្នុង​សន្និ​សីទ​មួយ​ពេល​កើត​មានការ​រញ្ជួយ​ដី​សរសេរ​តាម ​FACEBOOK​ ថា បន្ទប់​សណ្ឋាគារ​ដែល​លោក​ស្នាក់​ស្ថិត​នៅ​ជាន់​ទី​១០ ​ញ័រ​រង្គើ​យ៉ាង​ខ្លាំង​។​ រីឯ​ជញ្ជាំង​ត្រូវ​ប្រេះ​ការ​រញ្ជួយ​ពុំ​អាច​ឈរ​នឹង​បាន​ឡើយ​។ ទោះជា​ពុំ​មាន​ស៊ូ​ណា​មី​ក៏​ទឹកសមុទ្រ​បាន​រាតត្បាត​ភូមិ​២​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ