ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​កុមារី​ម្នាក់​ត្រូវ​រង​នូវ​ការ​ឈឺចាប់​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ចំពោះ​កុមារី​ម្នាក់​ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ជំនឿ ខណៈ​រូប​នាងរង​នូវ​ការ​ឈឺចាប់​អស់​រយៈពេល​៣​ថ្ងៃ​តាំងពី​ល្ងាច​ថ្ងៃ​ទី​១ សីហា ក្រោយ​​ជួប​ហេតុការណ៍​សត្វ​ពស់មានពិស​ចឹក រហូត​ដល់​នាង​ទ្រាំ​លែង​បាន​ក៏​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨…

​ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ចំពោះ​កុមារី​ម្នាក់​ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ជំនឿ ខណៈ​រូប​នាងរង​នូវ​ការ​ឈឺចាប់​អស់​រយៈពេល​៣​ថ្ងៃ​តាំងពី​ល្ងាច​ថ្ងៃ​ទី​១ សីហា ក្រោយ​​ជួប​ហេតុការណ៍​សត្វ​ពស់មានពិស​ចឹក រហូត​ដល់​នាង​ទ្រាំ​លែង​បាន​ក៏​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ក្នុងភូមិ​ស្រែ​ជ្រៃ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កុមារី​ដែល​រង​គ្រោះ​រហូត​ស្លាប់​ខាងលើ​បាន​លេង​នៅ​ជិត​ផ្ទះ​ដែល​មាន​ដុះ​ស្មៅ​ស៊ុបទ្រុប ខណៈ​នាង​កំពុង​លេង​ស្រាប់តែ​ស្រែ​យំ​ជា​ខ្លាំង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ​រត់​ទៅ​មើល ទើប​ដឹង​ថា នាង​ត្រូវ​ពស់​ចឹក​ចំ​ម្រាមជើង​ឆ្វេង ប៉ុន្តែ​រក​ពស់​មិនឃើញ​ហើយ​មិនដឹង​ថា ជា​ពស់​ប្រភេទ​អ្វី​។

ភ្លាម​ៗ​នោះ​ក្រោយ​ដឹក​ថា សត្វ​ពស់​ចឹក​ឪពុក​ម្តាយ​បាន​នាំ​យក​ទៅ​ផ្ទះ​គ្រូខ្មែរ​ឱ្យ​ជួយ​ស្តោះផ្លុំ តែ​កន្លង​ហួស​ជា​ច្រើន​ថ្ងៃ​របួស​កុមារី​មិន​បាន​ធូរស្រាល​ឡើយ រឹតតែ​បន្ថែម​ការ​ឈឺចាប់​លើ​មុខរបួស​របស់​កុមារី​កំសត់ រហូត​ដល់​ផុតដង្ហើម​ក្រោម​ការ​សោកស្តាយ​ក្រៃ​លែង​ពី​អាណាព្យាបាល ដែល​មិន​ព្រម​នាំ​ទៅ​មន្ទីរពេទ្យ​ទើប​បណ្តាល​ឲ្យ​កូនស្រី​ជាទី​ស្រឡាញ់​បាត់បង់​ជីវិត​បែប​នេះ​។​

បើ​តាម​នគរបាល​នៅ​ឃុំ​ណ​ង​ឃី បាន​រំលឹក​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ខុំ កែវ មាន​អាយុ​៩​ឆ្នាំ ចំណែក​ឪពុក​ឈ្មោះ ចាន់ ខុំ និង​ម្តាយ​ឈ្មោះ ខាំ ភី​ហិប ។ ហើយ​ចំពោះ​​ករណី​នេះ​មាតាបិតា​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​កុំឱ្យ​មានការ​ធ្វេសប្រហែស​នៅ​ពេល​ជួប​ហេតុការណ៍​បែប​នេះ ត្រូវ​រូតរះ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ដែល​នៅ​ជិត​បំផុត ដើម្បី​សង្គ្រោះ​ជីវិត ព្រោះ​មាន​តែ​គ្រូពេទ្យ​ទេ ទើប​មាន​វិធី​ជួយ​បន្សាប​ពិសពស់​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ