ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំរឿងប្រុសស៊ីប្រុស​លែងបាន… បង្ហោះឱ្យខ្មាសគេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឱ្យ​ដឹង​ថា បុរស​ស៊ី​បុរស​ម្នាក់ ត្រូវ​បាន​ថៅកែ​ហាង​ថត​វី​ឌី​អូ​បង្ហោះ​ចូល​​ក្នុង​បណ្តាញ​សង្គម​ឱ្យខ្មាសគេ ក្រោយ​​បានគំរាម​កំហែង​ដល់​បុគ្គលិក​ដឹក​ជញ្ជូន​អាហារឱ្យ​រួម​ភេទ​ជា មួយ​។ រឿងរ៉ាវ​នេះ ​កើតឡើង​នៅ​ក្រុង​ណា​ន​ចាង ដែល​បុរស​ជា​ម្ចាស់ផ្ទះ​ផ្ញើ​សារ​ជា​ច្រើន​…

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឱ្យ​ដឹង​ថា បុរស​ស៊ី​បុរស​ម្នាក់ ត្រូវ​បាន​ថៅកែ​ហាង​ថត​វី​ឌី​អូ​បង្ហោះ​ចូល​​ក្នុង​បណ្តាញ​សង្គម​ឱ្យខ្មាសគេ ក្រោយ​​បានគំរាម​កំហែង​ដល់​បុគ្គលិក​ដឹក​ជញ្ជូន​អាហារឱ្យ​រួម​ភេទ​ជា
មួយ​។

រឿងរ៉ាវ​នេះ ​កើតឡើង​នៅ​ក្រុង​ណា​ន​ចាង ដែល​បុរស​ជា​ម្ចាស់ផ្ទះ​ផ្ញើ​សារ​ជា​ច្រើន​ ទៅ​ដល់​បុគ្គលិក​ដឹក​ជញ្ជូន​អាហារ គំរាម​កំហែង​ឱ្យដេក​ជាមួយ​។ លក្ខ​ខណ្ឌ​របស់​គេ គឺ​ត្រូវ​ឲ្យ​បុគ្គលិក​ជញ្ជូន​អាហារ​ដេក​មួយ​យប់​សិន ក្រោយ​ពេល​យក​អាហារ​មក​។ ប្រសិនបើ​ព្រម​ដេក បុរស​ជា​ម្ចាស់ផ្ទះ​ដែល​មិន​បញ្ចេញ​ឈ្មោះ នឹង​ឲ្យ​ប្រាក់​២០០​​យន់ ជាមួយនឹង​ការ Review ផ្កាយ​ប្រាំ​ជូន​ដល់​ហាង​។ តែបើ​មិន​ដេក​ទេ គេ​នឹង​ដាក់​ផ្កាយ​មួយ​ឲ្យ​។

ដោយសារ​តែ​ទ្រាំ​នឹង​ការ​ធ្វើបាប​ផ្លូវចិត្ត​ពី​សំណាក់​ម្ចាស់ផ្ទះ​មិន​បាន បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អា​ហារ​បាន​សម្រេចចិត្ត​ប្រាប់​ដល់​ថៅកែ​។ គ្រាន់តែ​បានដឹង​ភ្លាម ថៅកែ​ក៏​នាំ​កូនចៅ​មក​ជាមួយនឹង​បុរស​ជា​បុគ្គលិក មក​ដល់​ផ្ទះ​ជន​ល្មោភកាម​។

រឿង​នេះ​ មិន​ឡើង​ដល់​ការ​ដោះស្រាយ​ពី​ប៉ូ​លិស​ទេ ​។ ថៅកែ​ហាង​ គ្រាន់តែ​នាំ​កូនចៅ​មក​ដល់​ផ្ទះ​របស់​ប្រុស​ស៊ី​​ប្រុស ហើយ​ថត​វី​ឌី​អូ ដើម្បី​ប្រដៅ​រូបគេ​តែ​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ