ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនមានបាត់សមាជិកទេ? សាកសពកំពុងតម្កល់នៅវត្ត«ពោធិ​វង្ស»​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​ម្នាក់​ទំនងជា​ស្រវឹង បាន​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ ​ឈ្លក់​ស្លាប់ ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ​សីហា ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​ ។…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​ម្នាក់​ទំនងជា​ស្រវឹង បាន​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ ​ឈ្លក់​ស្លាប់ ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៤ ​សីហា ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​ ។ បើ​តាម​សាក្សី​នានា​និយាយ​ថា ហេតុ ការណ៍​នោះ​ ទំនង​បាន​កើតឡើង​នៅ​វេលា​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ​សីហា នេះ ​នៅ​​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។​

ស្ថិត​​នៅ​កន្លែង​កើតហេតុ​ មិន​មាន​អ្នក​ស្គាល់​បុរស​នោះ​ទេ តែ​​គាត់មាន​​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​ជាប់​នឹង​​ខ្លួន ​។ មិន​ទាន់​មាន​អ្នក​ស្គាល់​ថា ​​ជន​រង​គ្រោះ​ស្នាក់​នៅ​ទីណា​ទេ តែបើ​តាម​អត្តសញ្ញាណប័ណ្ណ​បុរស​នេះ​ឈ្មោះ​ជឿ​ត យា​ត អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជិះ​ម៉ូតូ​ម៉ាក​Wave ពណ៌​ក្រហម​សេរី​ចាស់​ ។ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសពនៅ​​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ដែរ ​ក្រោយ​ពី​ពលរដ្ឋ​បាន​រាយ​ការ​ណ៍ ​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ដំបូង​ថា ជន​រង​គ្រោះ​ទំនងជា​ស្រវឹង​ទើប​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ឈ្លក់​ទឹក​ស្លាប់​បែប​នេះ​ ។  សមត្ថកិច្ច​បាន​ដឹក​សាកសព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ​វង្ស​ជា​បណ្ដោះអាសន្ន​ ដើម្បី​រង​់​ចាំ​​ក្រុម​គ្រួសារ​ ​។

អត្ថបទសរសេរ ដោយ