ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​មួយ​ដង្ហើម​ចង្រិត

5 ឆ្នាំ មុន

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា​…​មិនមែន​អត់​ទាំងស្រុង​ទេ​…​មាន​ដែរ តាម​រយៈ​រថយន្ត​តូច​ៗ…​រឿង​តាម​រថយន្ត​យក្ស​ធុន​យី​ឌុ​ប​របស់​ក្រុម​ឧកញ៉ា​…​មិន​មាន​សកម្មភាព​ទេ​…​សុំ​ផ្អាក​មួយ​ដង្ហើមចង្រិត​សិន ។ ក្រោយ​ការ​បោះ​ឆ្នោត​ចប់​ភ្លាម​…​ប្រភព​ពី​ខេត្តមណ្ឌលគិរី​ផ្លោង​សម្តី​ថា​…​បានឃើញ​ឧកញ៉ា​ឈ្មួញ​ឈើ​២-៣​នាក់ លេចមុខ​ទៀត​ហើយ ។ ឧកញ៉ា​ឈ្មួញ​ឈើ​ធំ​ខ្លះ​នោះ មានឈ្មោះ​ដេញថ្លៃ​ឈើ​បាន​…​តាម​ទំហំ​ដឹក​ទៅ​ស្រុក​​យួន ទំនង​ដឹក​អស់ហើយ​…​ដែល​កន្លង​មក​ដឹក​មិន​ចេះ​អស់​…​ចេះ​តែ​លេចឮ​ថា ដឹក​មិន​ទាន់​អស់​…​សង្ស័យ​​រៀប​ជើង​​ព្រួល​​ប្រមូល​ដឹក​ទៀត​ហើយ…

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា​…​មិនមែន​អត់​ទាំងស្រុង​ទេ​…​មាន​ដែរ តាម​រយៈ​រថយន្ត​តូច​ៗ…​រឿង​តាម​រថយន្ត​យក្ស​ធុន​យី​ឌុ​ប​របស់​ក្រុម​ឧកញ៉ា​…​មិន​មាន​សកម្មភាព​ទេ​…​សុំ​ផ្អាក​មួយ​ដង្ហើមចង្រិត​សិន ។

ក្រោយ​ការ​បោះ​ឆ្នោត​ចប់​ភ្លាម​…​ប្រភព​ពី​ខេត្តមណ្ឌលគិរី​ផ្លោង​សម្តី​ថា​…​បានឃើញ​ឧកញ៉ា​ឈ្មួញ​ឈើ​២-៣​នាក់ លេចមុខ​ទៀត​ហើយ ។ ឧកញ៉ា​ឈ្មួញ​ឈើ​ធំ​ខ្លះ​នោះ មានឈ្មោះ​ដេញថ្លៃ​ឈើ​បាន​…​តាម​ទំហំ​ដឹក​ទៅ​ស្រុក​​យួន ទំនង​ដឹក​អស់ហើយ​…​ដែល​កន្លង​មក​ដឹក​មិន​ចេះ​អស់​…​ចេះ​តែ​លេចឮ​ថា ដឹក​មិន​ទាន់​អស់​…​សង្ស័យ​​រៀប​ជើង​​ព្រួល​​ប្រមូល​ដឹក​ទៀត​ហើយ ។

ក្រុម​អ្នក​តាមដាន​តាម​ដងផ្លូវ​ជាតិ​​លេខ​៧…​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ខេត្ត​មណ្ឌល​គិរី​និយាយ​ថា​…​ឈើ​មិន​អាច​ដឹក​ចេញ​បាន​​ទេ តាម​ខេត្ត​ត្បូងឃ្មុំ​…​និង​តាម​ខេត្ត​ក្រចេះ​…​។ ប៉ុន្តែ​បើ​ដឹក​ចេញ​តាម​ច្រក​អូ​រយ៉ា​ដាវ​…​របូតរលូត​គ្រប់ពេល​…​ព្រោះ​មន្ត្រី​ច្រក​ទ្វារ​ច្រើន​ស្ថាប័ន នៅ​ទីនោះ​ចិត្តបាន​ណាស់​…​ចិត្តល្អ​គួរ​ឱ្យ​ឈ្មួញ​ឈើ​ទាំងឡាយ​រាប់អាន​…​ទុកចិត្ត​ទុក​ថ្លើម ។

អុ​ី​ចឹ​ង​បាន​ឡាន​តូច​ៗ​ដឹកឈើ​ចេញ​ហូរហែ​…​លើកលែងតែ​ថ្ងៃ​បោះ​ឆ្នោត​ប៉ុណ្ណោះ ។ ថ្ងៃមុន​ឈ្មួញ​ឈើច្រាន​ទ្រូង​មេព្រៃ​ម្នាក់​ចង់​ដាច់​ផ្ងារ​…​ព្រោះ​ធ្លាប់​ស៊ី​ថ្ងៃមុន រឿង​អី​ចាប់​អញ​ថ្ងៃនេះ ? ធ្លាប់​ស៊ី ធ្លាប់​ស្គាល់​…​ម៉េច​ចាប់ ?​…​ហេ ​! ហេ ​!