ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ៎… ក្របួច​ស្តែងចឹងវាយអត់​ស្លា.ប់ ចាត់ទុកជីវិត​ថ្លៃហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្លាមៗ ​ពេល​​កំពុង​ធ្វើ​សកម្មភាព​គាស់​តាម​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ ដោយ​បាន​នាំ​គ្នា​វាយ​ទាត់​​ធាក់​ម្នាក់​មួយ​ដៃម្នាក់​​មួយ​ជើង​តាមកំហឹង​​ស្ទើរ​​តែស្លាប់ កើតឡើង​​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្លាមៗ ​ពេល​​កំពុង​ធ្វើ​សកម្មភាព​គាស់​តាម​បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ ដោយ​បាន​នាំ​គ្នា​វាយ​ទាត់​​ធាក់​ម្នាក់​មួយ​ដៃម្នាក់​​មួយ​ជើង​តាមកំហឹង​​ស្ទើរ​​តែស្លាប់ កើតឡើង​​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០២ សីហា នេះ ស្ថិត​នៅ​ក្បែរ​រោងចក្រ QMI ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​បាន​បញ្ជូន​ទៅ​សមត្ថកិច្ច​ចាត់ការ​បន្ត ក្រោយ​នាំ​គ្នា​វាយ​​​អស់​ចិត្ត ។ ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ បាន​ធ្វើ​សកម្មភាព​ដោយ​មាន​​កាន់​សោ​ជា​ច្រើនទៅ​​ចាក់​សាក​​គ្រប់​​បន្ទប់ជួល ដើម្បី​ចូលលួច​ទ្រព្យសម្បត្តិ​​ ។ តែពេល​នោះ ក៏​មានអ្នក​​​​ឃើញ​បាន​​ស្រែក​ផ្អើល​ឆោ​ឡើងនាំ​គ្នា​ព័ទ្ធ​ចាប់​បាន​តែ​ម្តង ។

នេះ​សំណាង​ហើយ ដែល​ពលរដ្ឋ​វាយ​​មិន​ស្លាប់​នោះ ព្រោះ​កន្លង​មក នៅ​ពេល​ចាប់ចោរ​បានម្តង ពួក​គាត់​​មាន​កំហឹងខ្លាំង​​ទប់​លែង​ជាប់ ដោយ​វាយ​រហូត​​​ស្លាប់​តែ​ម្តង ។

អត្ថបទសរសេរ ដោយ