ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំ​ឡែ​ង​ស្រែក​ចេញពី​រថយន្ត ទើប​បែកធ្លាយ (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ​យក​ថ្លៃ​ផ្លូវ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ក្រោយ​លឺ​សម្លេង​មនុស្ស​ក្នុង​នោះ​ស្រែក​ឲ្យ​ជួយ កាលពី​ពេល​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ​យក​ថ្លៃ​ផ្លូវ​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ក្រោយ​លឺ​សម្លេង​មនុស្ស​ក្នុង​នោះ​ស្រែក​ឲ្យ​ជួយ កាលពី​ពេល​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា ។

បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ​យក​ថ្លៃ​ផ្លូវ​ក្នុង​ក្រុង Dezhou បាន​ធ្វើការ​តតាំង​ទៅ​នឹង​ម្ចាស់​រថយន្ត ក្រោយ​ពេល​លឺ​សម្លេង​ស្រែក​ឲ្យ​ជួយ​។ គាត់​បាន​ប្រាប់​ម្ចាស់​រថយន្ត​ពណ៌​ប្រផេះ​ឲ្យ​បើក​កញ្ចក់​រថយន្ត​ខាងក្រោយ តែ​បុរស​ជា​តៃកុង​មិន​ព្រម​ធ្វើ​តាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​។

បុគ្គលិក​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ បាន​រត់​ចេញពី​ក្នុង​បន្ទប់ធ្វើការ ហើយ​ឈរ​នៅ​ពីមុខ​រថយន្ត ដោយ​ស្រែកហៅ​ប៉ូ​លី​ស​។ គ្រាន់តែ​លឺ​បែប​នេះ​ភ្លាម តៃកុង​បាន​រត់​ចោល​រថយន្ត ហើយ​ទុក​បុរស​ម្នាក់​ទៀត​ជា​ជន​ចាប់ជម្រិត​នៅ​ខាងក្រោយ​ជាមួយនឹង​ជន​រង​គ្រោះ​។ បុរស​ជា​បុគ្គលិក​ក្លាហាន បាន​កាន់​ប្រដាប់​ជូត​ផ្ទះ​ជាប់​នឹង​ដៃ ហើយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ដាក់​នៅ​ពីមុខ​រថយន្ត ដើម្បី​ការពារ​មិន​ឲ្យ​ជនសង្ស័យ​បើករ​ត់ទៅ​ណា​រួច​។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​បាន​ចេញពី​រថយន្ត​ដោយ​មាន​ដំបង​ជាប់​នឹង​ដៃ ប៉ុន្តែ​គេ​មិន​បាន​យក​ដំបង​មក​វាយ​លើ​បុរស​ជា​បុគ្គលិក​ទេ បែរជា​វាយ​ជន​រង​គ្រោះ​នៅ​កៅអី​ក្រោយ​ទៅ​វិញ​។

ប៉ុន្មាន​នាទី​ក្រោយមក ប៉ូ​លី​ស​ក៏​បាន​មក​ដល់ ហើយ​ធ្វើការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ចំណែក​ជន​រង​គ្រោះ​ស្រាតខោ ស្ថិត​នៅ​ខាងក្រោយ​នៅ​រថយន្ត​ជាមួយនឹង​ស្នាម​ជាំ​បែក​ឈាម​ពេញ​ខ្លួន ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ពី​រឿង​ស៊ីជម្រៅ​នៅឡើយ​ទេ​។

សកម្មភាព​ទាំងអស់​ត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព រីឯ​មហាជន​បាន​កោត​សរសើរ​​ចំពោះ​បុរស​ជា​បុគ្គលិក​ស្ថានីយ​យក​ថ្លៃ​ផ្លូវ ដែល​ហ៊ាន​ប្រថុយ​ជីវិត​ជួយ​ជីវិត​មនុស្ស​ម្នាក់​ទៀត​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ CGTN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ