ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​៤០​កន្លែង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ឆ្នាំ​២០១៨​នេះ ខេត្តបន្ទាយមានជ័យ​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​ចំនួន​៤០​កន្លែង និង​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ មាន​ចំនួន​១១១.៨០៧​ក្បាល ។ កាលពី​សម័យ​ក្រោយ​រំដោះ កសិករ​ក្នុង​ខេត្ត​នេះ​ចិញ្ចឹម​គោ​-​ក្របី​សម្រាប់​ប្រើប្រាស់​ជា​កម្លាំង​អូស​ទាញ​ក្នុង​ការងារ​ស្រែ​ចម្ការ ។…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ឆ្នាំ​២០១៨​នេះ ខេត្តបន្ទាយមានជ័យ​មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​-​ក្របី​ចំនួន​៤០​កន្លែង និង​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ មាន​ចំនួន​១១១.៨០៧​ក្បាល ។

កាលពី​សម័យ​ក្រោយ​រំដោះ កសិករ​ក្នុង​ខេត្ត​នេះ​ចិញ្ចឹម​គោ​-​ក្របី​សម្រាប់​ប្រើប្រាស់​ជា​កម្លាំង​អូស​ទាញ​ក្នុង​ការងារ​ស្រែ​ចម្ការ ។ ប៉ុន្តែ​ក្រោយ​ពី​ប្រទេស​រីក​ចម្រើន ការងារ​កសិកម្ម​ត្រូវ​បាន​ប្រើប្រាស់​គ្រឿងយន្ត ហើយ​កសិករ​បាន​លក់​គោ​-​ក្របី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​នាំ​ចូល​មក​វិញ​នូវ​គ្រឿងយន្ត​កសិកម្ម ។

កសិករ​នៅ​ក្នុង​ខេត្ត​នេះ​និយាយ​ថា សព្វ​ថ្ងៃនេះ ក្រៅពី​ការងារ​បង្កបង្កើន​ផល ពួក​គាត់​បាន​ចិញ្ចឹម​ពូជ​គោ​-​ក្របី​នាំ​ចូល​ពី​បរទេស ។ ការ​ចិញ្ចឹម​នេះ ពួក​គាត់​យក​ស្មៅ​ធម្មជាតិ​ធ្វើ​ជា​ចំណី និង​ទិញ​ចំបើង​ពី​ប្រទេស​ថៃ​ផង​ដែរ គឺ​តម្លៃ​៩.០០០​រៀល​ក្នុង​១​ដុំ និង​១​កា​រ៉ុ​ង​តម្លៃ​១៥.០០០​រៀល​។ ក្រោយ​ពី​ចិញ្ចឹម​រយៈពេល​៣​ខែ គោ​១​ក្បាល (​កាត់ថ្លៃ​ចំណី​រួច​) គឺ​ទទួល​បាន​ប្រាក់​ចំណេញ​៥០​ម៉ឺន​រៀល ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល បាន​ប្រាប់​ថា នៅ​ខេត្តបន្ទាយមានជ័យ កសិករ​ដែល​ចិញ្ចឹម​គោ​-​ក្របី ជា​លក្ខណៈ​គ្រួសារ​មាន​ចំនួន​១១១.៨០៧​ក្បាល ក្នុង​នោះ​ការ​ចិញ្ចឹម​សម្រាប់​ជា​កម្លាំង​អូស​ទាញ​មាន​ចំនួន​៥៦៦​ក្បាល ។ ចំពោះ​ស្រុក​ដែល​ចិញ្ចឹម​ច្រើន​ជាងគេ រួម​មាន ស្រុក​ព្រះនេត្រព្រះ ចំនួន​២៩.៧៧៥​ក្បាល​, ស្រុក​ភ្នំស្រុក ចំនួន​១៧.៩១៧​ក្បាល​, ក្រុង​សិរី​សោភ័ណ ចំនួន​១១.៦៣៤​ក្បាល​, ស្រុក​ម៉ា​ឡៃ ចំនួន​១០.៥៥៩​ក្បាល និង​ស្រុក​ស្វាយចេក ចំនួន​១០.៣៩៣​ក្បាល ។

លោក​មាន​ប្រសាសន៍​ថា ៖« កសិករ​បាន​ចិញ្ចឹម​គោ​-​ក្របី ដែល​យក​ពូជ​នាំ​ចូល​ពី​បរទេស មាន​ប្រភេទ​ពូជ​អុ​ិ​ន​ដូ​ប្រា​មា​ណ និង​ប្រា​មា​ណ​។ ការ​ចិញ្ចឹម គឺ​ឲ្យ​ស៊ី​ស្មៅ​ធម្មជាតិ និង​ស្មៅ​នាំ​ចូល​ពី​ប្រទេស​ថៃ ។ ការ​ចិញ្ចឹម​មាន​រយៈពេល​៣​ខែ ហើយ​១​ក្បាល​អាច​បាន​កម្រៃ​៥០​ម៉ឺន​រៀល ក្រោយ​កាត់ថ្លៃ​ការ​ទិញ​ចំណី​រួចរាល់ ។ គោ​-​ក្របី​ទាំងនេះ ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​វៀតណាម ព្រមទាំង​លក់​លើ​ទីផ្សារ​ក្នុងស្រុក គឺ​១​គីឡូក្រាម​តម្លៃ​១​ម៉ឺន​រៀល និង​នាំ​ចេញ​តម្លៃ​៩.០០០​រៀល » ។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​កំពុង​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​កសិករ​ចិញ្ចឹម​គោ​-​ក្របី​សម្រាប់​លក់​ក្នុងស្រុក និង​នាំ​ចេញ ដោយ​មាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ថែទាំ​សុខភាព​សត្វ​ជូន​កសិករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ