ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ១ភ្លែត​រលាយ​ខ្ទេច​… ទើប​ទិញមក​តម្លៃ​ជិត​២​​ម៉ឺន​​ដុល្លារផង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង ​ម៉ាក​ហ្វ​ដ​ចំណុះ​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q-​៣០៧៧ បាន​ឆាបឆេះ​ដោយសារ​តែ​ឆ្លង​ចរន្ត​អា​គុយ ។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០…

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​អ្នកដំណើរ​១​គ្រឿង ​ម៉ាក​ហ្វ​ដ​ចំណុះ​១២​កៅអី ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q-​៣០៧៧ បាន​ឆាបឆេះ​ដោយសារ​តែ​ឆ្លង​ចរន្ត​អា​គុយ ។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ស្ថិត​នៅ​ចំណុច​វាល​យន្តហោះ​ចាស់ ក្នុងភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់​សៀម បណ្តាល​ឲ្យ​រថយន្ត​ឆេះ​ខ្ទេច​សល់​តែ​គ្រោងឆ្អឹង ។

មន្ត្រី​នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​នេះ ​ធ្វើ​ដំណើរ​ពី​ខាង​លិចទៅ​ខាងកើត លុះ​ទៅ​ដល់​ចំណុច​ខាងលើ ​ស្រាប់តែ​ឆេះ​តែ​ម្តង ។ ​ម្ចាស់​រថយន្ត​ឈ្មោះ សួរ ថេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ទិញ​ពី​គេ​មក​ក្នុង​តម្លៃ​ជិត​២​​ម៉ឺន​ដុល្លារ ។

ប្រភព​ដដែលឱ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​នោះ លោកនាយ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​រាយការណ៍​មក​លោក​អធិការ​នគរបាល​ស្រុក​កំពង់សៀម និង​បាន​សុំ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​១​គ្រឿង ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ ។ ប៉ុន្តែ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់ រថយន្ត​ហ្វ​ដ​នេះ​បាន​ឆេះ​ស្ទើរ​​សុសសាច់​អស់​ទៅ​ហើយ តែ​មិន​បណ្តាល​ឲ្យ​រងគ្រោះ​អ្នក​ដល់​អ្នកបើកបរ​ទេ ។

ក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​រថយន្ត​នេះ សមត្ថកិច្ចប្រើប្រាស់​ទឹក​អស់​២​រថយន្ត ។ ក្នុង​ពេល​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ដំបូង ម្ចាស់​រថយន្ត​បាន​ដោះ​អាវរត់​ទៅ​ជ្រលក់​ទឹក​យក​មក​គ្រប​ពន្លត់ ប៉ុន្តែ​គ្រាន់តែ​ម្ចាស់​បើកទ្វារ​រថយន្ត​អណ្តាតភ្លើង​បាន​ឆេះខ្លាំង​ពេញបន្ទុក​ទៅ​ហើយ គឺ​មិន​មាន​មធ្យោបាយណា​ពន្លត់​បាន​ទេ ។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​រអាង និយាយ​ថា ប្រសិន​ណា​បើ​រថយន្ត​នេះ ​បើក​មក​ដល់​ឆេះ​នៅ​មុខ​ប៉ុស្តិ៍​នោះ នគរបាល​អាច​នឹង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន ព្រោះតែ​អាង​ទឹក​នៅ​ក្បែរ​ងាយ​ទាញ​ទុ​យ​យោ​ដោត
​ម៉ូ​ទ័​រ ។ ប៉ុន្តែ​នេះ ​នៅ​ចម្ងាយ​ពី​ប៉ុស្តិ៍​ប្រមាណ​៥០០​ម៉ែត្រ ហើយ​បើ​ម្ចាស់​រថយន្តមាន​បំពង់​ពន្លត់​អគ្គិភ័យ​ដាក់​តាម​រថយន្ត​អាច​នឹង​បាញ់​ពន្លត់​បាន​ទាន់​ពេល ហើយ​ភ្លើង​មិន​ឆេះរាលដាល​រហូត​សល់​តែ​គ្រោងឆ្អឹង​នោះ​ទេ។

រថយន្ត​នេះ ទើបតែ​ទិញ​មក​ដឹក​អ្នកដំណើរ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ​ក៏​ជួបនឹង​ហេតុការណ៍​អកុសល​បែប​នេះ ប៉ុន្តែ​ក្នុង​ពេល​ដែល​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​មិន​មាន​អ្នកដំណើរ​ជិះ​ក្នុង​នោះ​ទេ គឺ​មាន​តែ​ម្ចាស់​រថយន្ត​ម្នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ