ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លឿង​ត្រើយ​ខាងកើត ​ស្ទះ​ចរាចរ​ណ៍២ថ្ងៃហើយ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​និង​ម៉ូតូ​រាប់​ពាន់​គ្រឿងបាន​កកស្ទះ​ជា​បន្តកន្ទុយ​គ្នា​ជាង​ ២​គីឡូម៉ែត្រ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់​ស្ពាន​អ្នក​លឿង​​ត្រើយ​ខាងកើត រហូត​ដល់​ខាង​មុខ​​សាខា​គយ និង​រដ្ឋាករ​ខេត្តព្រៃវែង ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋសម្រុកនាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​…

ខេត្ត​​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​និង​ម៉ូតូ​រាប់​ពាន់​គ្រឿងបាន​កកស្ទះ​ជា​បន្តកន្ទុយ​គ្នា​ជាង​
២​គីឡូម៉ែត្រ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់​ស្ពាន​អ្នក​លឿង​​ត្រើយ​ខាងកើត រហូត​ដល់​ខាង​មុខ​​សាខា​គយ និង​រដ្ឋាករ​ខេត្តព្រៃវែង ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋសម្រុកនាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដើម្បី​ចូលរួម​បោះ​ឆ្នោតថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​២៩​ កក្កដា ​។​

ការ​កកស្ទះ​នេះ បាន​ចាប់​កើត​មាន​ឡើង​តាំងពី​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា រហូត​ដល់​ម៉ោង​៣ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨​
ក​ក្កដា ទើប​ចរាចរ​ណ៍​មានការ​ធូរស្រាល​ឡើង​​វិញ ប៉ុន្តែ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ គឺ​រហូត​ដល់​ម៉ោង​៧​ព្រឹក​ គឺចរាចរ​ណ៍​ក៏​បាន​ចាប់ផ្តើម​កកស្ទះ​សារ​ជា​ថ្មី បើ​ទោះបីជា​កំលាំង​កងរាជអាវុធហត្ថ និង​នគរបាល​ស្រុក​ពាមរ​ក៍ ខិតខំ​ជួយ​សម្រួល​ចរាចរ​ណ៍​យ៉ាងណា​ក៏​ដោយ​។​

​កំលាំង​សមត្ថកិច្ច​ដែល​ធ្វើ​ចរាចរ​ណ៌ នៅ​លើ​កំណាត់​ផ្លូវ​នេះ​ បានអោយ​ដឹង​ថា បើ​ទោះបីជា​កំណាត់​ផ្លូវ​នេះ បាន​កកស្ទះ​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​ការ​កកស្ទះ​នេះ ​មិន​បាន​នៅ​ហ្នឹង​ថ្កល់​នោះ​ទេ គឺ​ទាំង​រថយន្ត​និង​ម៉ូតូ អាច​រំកិល​ទៅ​មុខ​បាន​បន្តិច​ម្តង​ៗ រហូត​ទៅ​ផុត​លែង​ស្ទះ​នៅ​ចំណុច​មុខ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ដោយ​ចំណាយពេល​កកស្ទះ​យ៉ាង​យូរ​ត្រឹមតែ​ជិត​១​ម៉ោង​ប៉ុណ្ណោះ​។​

​សមត្ថកិច្ច​ដដែល​នេះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​អោយ​មានការ​កកស្ទះ​ខ្លាំង​បែប​នេះ គឺ​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ សំរុក​ចាក​ចេញពី​រាជធានី​ភ្នំពេញ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ចូលរួម​បោះ​ឆ្នោត ។ ហើយ​ការ​កកស្ទះ​នេះ ​អាច​កើតឡើង​ម្តងទៀត នៅ​ថ្ងៃ​ទី​៣០ កក្កដា ពេល​ដែល​បងប្អូន​ទាំងអស់ ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ ​។

ជាមួយ​គ្នា​នោះ​ដែរ ខាង​សមត្ថកិច្ច​បាន​សំណូមពរ​ឱ្យ​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមានការ​​ប្រុង​ប្រ​យ​ត្ន័​ឱ្យ​​បាន​ខ្ពស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក ដើម្បី​កុំឱ្យ​​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​កើតឡើង ដែល​នាំ​អោយ​ខាតបង់​ទាំង​ពេលវេលា ថវិកា និង​ជា​ពិសេស ​គឺបាត់បង់​ទាំង​អាយុជីវិត​តែម្តង ។

អត្ថបទសរសេរ ដោយ