ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត មក​ពី​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​៨​រូប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​ចំនួន​៨​នាក់​(​ស្រី​ម្នាក់​)​ដឹកនាំ​ដោយ​លោក Sergey Ordzhonikidze អនុប្រធាន​នៃ​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មក​ដល់​កម្ពុជា​ដើម្បី​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​ចំនួន​៨​នាក់​(​ស្រី​ម្នាក់​)​ដឹកនាំ​ដោយ​លោក Sergey Ordzhonikidze អនុប្រធាន​នៃ​សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មក​ដល់​កម្ពុជា​ដើម្បី​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ និង​បាន​ចុះ​អនុស្សរណៈ ពង្រឹង​ទំនាក់ទំនង​សហប្រតិបត្តិការ​គ្នា ជាមួយ​វេទិកា​សង្គម​ស៊ី​វិល​កម្ពុជា តំណាង​ដោយ​លោក គឹ​ម​រ័​ត្ន ពិសិដ្ឋ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោក គឹ​ម រ័​ត្ន​ពិសិដ្ឋ ប្រធាន​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​២​ដែល​តំណាង​ប្រតិភូ នៃ​សង្គម​ស៊ី​វិល ទាំង​ពីរ​បាន​ជួប​គ្នា​ដែល​លើក​ទី​១ នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី និង​លើក​ទី​២​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​។ ចំ​ពេល​ដែល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៦ ហើយ​ប្រតិភូ​រុ​ស្ស៊ី​នឹង​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​អ្នក​សង្កេតការណ៍​មក​ពី​បណ្តា​ប្រទេស​នានា​។ លោក គឹ​ម​រ័​ត្ន ពិសិដ្ឋ បាន​បញ្ជាក់​ថា វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​បាន​បង្កើត ឡើង​កាលពី​ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ប្រមូលផ្តុំ​ទស្សនៈ មតិ​ពី​យោបល់​ពី​សំណាក់​បញ្ញវ័ន្ត ក្រុម​ស្រាវជ្រាវ បណ្ឌិត​សភាចា​រ្យ និង​សង្គម​ស៊ិ​វិល​តាម​រយៈ​ការ​សិក្សា និង​កា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ ហើយ​លទ្ធផល​នៃ​កិច្ច​សិក្សា និង​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ធាតុ​ចូល​សម្រាប់​គោលនយោបាយ​ថ្មី​ៗ ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ តាម​ការ​ស្ម័គ្រចិត្ត​។

វេទិកា​សម្ព័ន្ធ​សង្គម​ស៊ី​វិល​គឺជា​វេទិកា សម្រាប់​សម្របសម្រួល និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល ជាមួយ​បណ្តា​អង្គការ សង្គម​ស៊ី​វិល​ជាតិ និង​អន្តរជាតិ ដើម្បី​ធ្វើការ​ពិភាក្សា​លន​ញ្ហា​ប្រឈម​សំខាន់​ៗ​ទាំង​បញ្ហា​ប្រទេស តំបន់​និង​ពិភពលោក​។ ប្រធាន​ប្រតិភូ​លោក Sergey Ordzhonikidze បាន​លើក​ឡើង​ថា លោក​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​រុ​ស្ស៊ី និង​និស្សិត​រុ​ស្ស៊ី​មក​សិក្សា​នៅ​កម្ពុជា ដើម្បី​សវែង​យល់​ពី​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ជាមួយ​គ្នា​យូរ​មក​ហើយ​។ សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រោម​ច្បាប់​សហព័ន្ធ​ស្តី​ពី​សភា​សង្គម​ស៊ី​វិល​នៃ​សហព័ន្ធ​រុ​ស្ស៊ី​។

គោលបំណង​ក្នុង​ការ​បង្កើត​សភា​សង្គម​ស៊ី​វិល​នេះ​ឡើង​ដើម្បី​៖ ១.​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​។ ២.​គិត​ពី​តម្រូវការ និង​មតិ​របស់​ប្រជាពលរដ្ឋ​។ ៣.​ការពារ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ក្នុង​ដំណើរការ​រៀបចំ និង​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋ​។ ៤.​អនុវត្ត​ការ​ត្រួតពិនិត្យ​ដោយ​ប្រជាពលរដ្ឋ​លើ​សកម្មភាព​របស់​អាជ្ញាធរ​ប្រតិបត្តិ​។ គួរ​បញ្ជាក់​ថា សភា​សង្គម​ស៊ី​វិល​រុ​ស្ស៊ី​មានការ​ចូលរួម​ពី​ក្រុម​សំខាន់​ៗ​នៃ​ប្រជាពលរដ្ឋ​រុ​ស្ស៊ី និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ជាតិ ថ្នាក់​តំបន់​ក៏​ដូច​ជា​អន្តរ​តំបន់​។ ការ​កោះ​ប្រជុំ​លើក​ទី​៥(២០១៤.២០១៧ រួម​មាន​សមាជិក​ចំនួន​១៦៦​នាក់ តំណាង​ឲ្យ​ក្រុម​សំខាន់​ៗ​ចំនួន​បី​គឺ ១.​ប្រជាពលរដ្ឋ​ចំនួន​៤០​រូប​តែង​តាំងពី​ប្រធាន​សហព័ន្ធ​រុ​ស្ស៊ី ។ ២.​អ្នកតំណាង​៨៣​រូប មក​ពី​សភា​សង្គម​ស៊ី​វិល​ថ្នាក់​តំបន់ និង​៣.​អ្នកតំណាង​៤៣​រូប មក​ពី​សហគមន​ជាតិ​សាធារណៈ​៕

កែសម្រួលដោយ