ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​សង្វេគ​ណាស់ ! មើលចុះ​ឡើង​ហូរ​ឈាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ម​ពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មាន​បំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ក្នុង​ល្បឿន​លឿន​ក៏​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​មិន​ចាំ​ម៉ាក ដែល​ចត​ស្ងៀម​ពីក្រោយ បណ្តាល​ឲ្យ​បុរស​រូប​នោះ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​កៀប​ជាប់​នឹង​ម៉ូតូ គួរ​ឲ្យ​អាណោចអាធម៌…

រាជធានី​ភ្ន​ម​ពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា មាន​បំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ក្នុង​ល្បឿន​លឿន​ក៏​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​មិន​ចាំ​ម៉ាក ដែល​ចត​ស្ងៀម​ពីក្រោយ បណ្តាល​ឲ្យ​បុរស​រូប​នោះ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​កៀប​ជាប់​នឹង​ម៉ូតូ គួរ​ឲ្យ​អាណោចអាធម៌ នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ជិត​ច្រកចូល​ទៅ​វត្ត​ហារ ផ្លូវ​៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ សា​មុន សា​មាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ព្រះ ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1M – 8460 ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ខាងលើ​មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​ជ្រុល​ទៅ​បុក និង​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ស្រុញ​.​ក​ខ្ទេច​ផ្នែក​ខាង​មុខ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ផ្កាប់មុខ​ហូរ​ឈាម​ស្លាប់ កៀប​ជាប់​នឹង​ម៉ូតូ​គួរ​ឲ្យ​អា ណោ​ច​អា​ធម៌​បំផុត ។ ដោយឡែក​ខាង​រថយន្ត​វិញ​ដោយ​ឃើញ​ហេតុការណ៍​បែប​នេះ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តព្រៃវែង ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ