របរពេស្យាចារនៅប្រទេសជប៉ុនបានរីកសាយពេញប្រទេសរាប់រយឆ្នាំមកហើយបើទោះបីជាមានច្បាប់ហាមឃាត់នៅឆ្នាំ១៩៥៦ ក្តី។ ច្បាប់នោះចែងថា៖ «គ្មាននរណាម្នាក់អាចធ្វើពេស្យាចារ ឬធ្វើជាអតិថិជនឡើយ» ។
ដោយសារតែច្បាប់ធូររលុងនៅទីបំផុតឧស្សាហកម្មសិចក៏រីករាលដាលពេញផ្ទៃប្រទេសហើយរកចំណូលប្រហែល២៤ពាន់លានដុល្លារ ក្នុង១ឆ្នាំ ឬច្រើនជាងនេះ ។ នៅក្នុងប្រទេសជប៉ុន «ឧស្សាហកម្មផ្លូវភេទ» មានន័យថា សីលធម៌ទីសាធារណៈ តែមិនមានន័យស្រដៀងនឹងពាក្យពេស្យាចារឡើយ ចាប់តាំងពីច្បាប់ប្រទេសជប៉ុនបានកំណត់និយមន័យពេស្យាចារថាជា «ការរួមភេទជាមួយបុគ្គលដែលមិនស្គាល់អត្តសញ្ញាណដើម្បីជាថ្នូរនឹងប្រាក់» ។
យ៉ាងណាក៏ដោយការស្ទង់មតិដោយអង្គការ MiW និងមជ្ឈមណ្ឌលជាតិអប់រំស្ត្រីរបស់ជប៉ុនហៅកាត់ NWECJ រកឃើញថានៅចន្លោះពី ២០% និង៤០%នៃបុរសជប៉ុនបានចំណាយលុយដើម្បីចូលផ្ទះបន ។ ទន្ទឹមគ្នានេះដែររបាយការណ៍ឆ្នាំ២០០៣ បង្ហាញថា ស្ត្រីមិនមែនជាជនជាតិជប៉ុនចំនួន១៥០.០០០នាក់បានពាក់ព័ន្ធនឹងពេស្យាចារផ្លូវភេទក្នុងប្រទេសជប៉ុន ។
យោងតាមទីភ្នាក់ងារប៉ូលិសជាតិឱ្យដឹងថា មនុស្សមិនមែនជាជនជាតិជប៉ុន៥០នាក់ត្រូវបានចាប់ខ្លួនពីបទពេស្យាចារក្នុងឆ្នាំ២០១៣ ក្នុងនោះមាន៣១នាក់ជាជនជាតិចិនដីគោក ១៣ នាក់ជាកូរ៉េ និង៤នាក់ជាជនជាតិថៃ ។
របរពេស្យាចារបានកើតមានរាប់រយឆ្នាំមកហើយ គឺនៅសតវត្សរ៍ទី១៧ ក្នុងក្រុង Edo បច្ចុប្បន្នក្រុងតូក្យូ ។ ក្រោយមកច្បាប់មួយក៏ត្រូវបានអនុម័តដែលតម្រូវឱ្យស្រីពេស្យាចារចុះបញ្ជី និងធ្វើការនៅកន្លែងមានសុវត្ថិភាពត្រឹមត្រូវដែលជាគោលបំណងប្រមូលពន្ធចូលរដ្ឋតាមរយៈផ្លូវភេទ ។ ដោយសារតែជប៉ុនស្ថិតនៅចំណាត់ថ្នាក់កំពូលជាក្រុងពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងចំណោមក្រុងកំពូលទាំង ៥ ក្នុងលោក ដូច្នេះទើបរបរពេស្យាចារបន្តរីកលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងក្រុងតូក្យូ ៕
ចែករំលែកព័តមាននេះ