ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី NISSAN URVAN ១៥​កៅអី បង្ហាញ​វត្ត​មាននៅ​កម្ពុជា?

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ នា​ល្ងាច​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ​​​ពិតជា​អស្ចារ្យ! ក្រុមហ៊ុន​រថយន្ត NISSAN សាខា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ២១ កក្កដា…

​ខេត្តសៀមរាប ៖ នា​ល្ងាច​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ​​​ពិតជា​អស្ចារ្យ! ក្រុមហ៊ុន​រថយន្ត NISSAN សាខា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ២១ កក្កដា ឆ្នាំ​២០១៨ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ប្រភេទ​រថយន្ត​ទំនើប ម៉ាក NISSAN URVAN ១៥​កៅអី ដែល​​ទើប​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន របស់​ក្រុមហ៊ុន តាន់​ចុង ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ភី​ធី​វ៉ា​យ អិល​ធី​ឌី​ (“TCMC”) ។​

លោក ហួត គី​ម ម៉េ​ង អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​កម្ពុជា នៃ ក្រុមហ៊ុន តាន់​ចុង ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី (TCMC) បាន​មាន​ប្រសាសន៍​ថា «​ផែនការអាជីវកម្ម​របស់​ក្រុម​ហ៊ុន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួម​បញ្ចូល​ទាំង​ការ​ពង្រីក បណ្តាញ​លក់ និង​សេវា​កម្ម​ បន្ទាប់​ពី​ការ​លក់ ដើម្បី​ឱ្យ​មានការ​គ្រប់​ដណ្តប់​កាន់តែ​ប្រសើរ​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​ការ​ណែនាំ​បន្ថែម​ទៀត នូវ​ម៉ូ​ដែល​ថ្មី​ៗ»​។ ហើយ​ប្រទេស​កម្ពុជា បង្ហាញ​ពី​កំណើត​ទីផ្សារ​ដែល​មាន​ភាព​ជោគជ័យ ហើយ​ថ្នាក់​គ្រប់គ្រង រំពឹង​ថា ​ការ​លក់​នឹង​កើន​ឡើងជា​លំដាប់ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។​

លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ដូច្នេះ​ហើយ ដើម្បី​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​របស់​ក្រុម​ហ៊ុន នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​ក្នុង​តំបន់ ដែល​ក្រុមហ៊ុន​យើងខ្ញុំ ទើប​នាំ​ចូល​រថយន្ត​ប្រភេទ​ថ្មី ម៉ាក Nissan Urvan ១៥​កៅអី ដែល​ទើប​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន របស់​ក្រុមហ៊ុន តាន់​ចុង ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី​(“TCMC’’)»​។​

លោក​បាន​បញ្ជាក់​ទៀត​ថា រថយន្ត NISSAN ដែល​មាន​គោលបំណង​ឆ្ពោះទៅ​រក​ការ​ធ្វើ​ពាណិជ្ជកម្ម និង​អាជីវកម្ម តែ​ផ្ទុយ​ទៅ​វិញ​វា​មិន​ត្រឹមតែ​ប្រើប្រាស់​សំរាប់​ដំណើ​កំសាន្ត​
​ប៉ុណ្ណោះ​​ទេ អ្នក​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​នឹង​ការ​បង្ហាញ​ផលិតផល Nissan Urvan ថ្មី ដែល​បង្ហាញ​ពី​ភាព ជាក់ស្តែង និង​មុខងារ​របស់​រថយន្ត​។​

ចំពោះ រថយន្ត Nissan Urvan ថ្មី​នេះ លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​ផា​សុខភាព​របស់​អ្នក​ដំណើរ ដូចដែល​ម៉ាស៊ីនត្រជាក់​។ ​ដោយឡែក​រវាង​ផ្នែក​ខាង​មុខ​ និង​ខាងក្រោយ បាន​សាយ​ភា​យ ធានា​ថា អ្នក​ណា​ម្នាក់​នៅ​ក្នុង​ឡាន​នៅ​តែ​មាន​ផា​សុខភាព ល្អ​ជា​និច្ច សូ​ម្បី​តែ​នៅ​ពេល​ថ្ងៃ​ក៏​វា​មិន​ក្តៅ​ដែរ​។ ​ខណៈ​ពេល​នេះ កៅអី​សំរាប់​អ្នកដំណើរ​ខ្ពស់​បាន​ផ្តល់​នូវ​ការ​គាំទ្រ​អតិបរិមា និង​ផា​សុខភាព​ពេញលេញ​បរិបូរ​ណ៍​ផង​ដែរ​។​

រថយន្ត Nissan Urvan ស៊េរី​ថ្មី ក៏​មាន​ដំបូល​ខ្ពស់​សំរាប់​ភាព​ងាយស្រួល ក្នុង​ការ​ចូល​ក្នុង​រថយន្ត ដែល​មាន​ស្រាប់​ទាំង​មាន​បន្ទប់ ធំ​ទូលាយ សំរាប់​អ្នកដំណើរ​ទាំងអស់ និង កន្លែង​​ដាក់​ជើង​ទូទៅ​ធំ​ផង​ដែរ​៕ ដោយ​ ៖ រស្មី (​ខេត្តសៀមរាប​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ