រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យមានការស៊ើបអង្កេតចំពោះអ្នកដើរខ្សឹបខ្សៀវរឿងម្រាមដៃស្អាតនៅសម្រាប់ថ្ងៃទី២៨ កក្កដា ២០១៨ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារប្រចាំខេត្តព្រៃវែង និងខេត្តបាត់ដំបង បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ថា ថ្ងៃ២៨ កក្កដា យើងកុំធ្វើឲ្យអ្វីដែលច្បាប់ហាមឃាត់ ប៉ុន្តែយើងត្រូវត្រួតពិនិត្យកុំមានការដើរខ្សឹបខ្សៀវរឿងម្រាមដៃស្អាត។
សម្តេចបញ្ជាក់ថា៖« ថ្ងៃ២៨នឹង ជាថ្ងៃស្ងាត់ស្ងៀម ប៉ុន្តែយើងត្រូវពិនិត្យកុំឲ្យក្រពើឡើងលើគោក។ ថ្ងៃនេះជាថ្ងៃស្ងាត់ស្ងៀមពិតមែន តែពួកគេមិនស្ងាត់ស្ងៀមទេ គេមិនធ្វើអ្វីទេ តែគេដើរខ្សឹបប្រាប់ពលរដ្ឋឲ្យម្រាមដៃស្អាត។ យើងកុំធ្វើបាបគាត់អី ប៉ុន្តែត្រូវរារាំងព្រោះថា សកម្មភាពដែលអ្នកឯងគឺដើរខ្សឹបមិនឲ្យគេទៅ បោះឆ្នោត ហើយការដើរប្រាប់គេមិនឲ្យទៅបោះឆ្នោត គឺខុសច្បាប់»។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោមក៏បានអះអាងថា ដំណើរការឃោសនាបោះឆ្នោត ប៉ុន្មានថ្ងៃមកនេះ មានភាពល្អប្រសើរ ដោយគ្មានបាតុភាព ឬហិង្សាណាមួយកើតឡើងនោះទេ។
ដែលករណីនេះបានបង្ហាញឲ្យអន្តរជាតិឃើញថា កម្ពុជាមានភាពចាស់ទុំខាងផ្នែកនយោបាយ ដោយប្រកាន់តាមលទ្ធិប្រជាធិបតេយ្យ។ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ គឺការជ្រើសតាំងបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបង្ហាញអន្តរជាតិថា កម្ពុជាបានប្រកាន់ខ្ជាប់ខ្ជួនតាមលទ្ធិប្រជាធិបតេយ្យ។ ជាងនេះ ទៅទៀតបង្ហាញថា កម្ពុជាបោះឆ្នោតសេរី និងត្រឹមត្រូវយុត្តិធម៌។ លោកសង្កត់ធ្ងន់ថា« យើងមិនអាចកាន់កាំភ្លើងទៅភ្ជង់អុ្នកនេះអុ្នកនោះឲ្យបោះឆ្នោតឲ្យនោះទេ គឺការបោះឆ្នោត ត្រូវធ្វើឡើង ដោយត្រឹមត្រូវ សម្ងាត់ និងធ្វើតាមនីតិវិធីច្បាប់»។
ក្នុងពិធីសំណេះសំណាលនោះដែរ សម្តេចក៏បង្ហាញ និងចង់ឃើញគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដើម្បីបន្តដឹកនាំប្រទេស ទៅមុខបន្តទៀតផងដែរ។ គួររំលឹកថា ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ខណៈដែលក្រុមប្រឆាំង ទាំងក្នុង និងនៅក្រៅប្រទេសបានកំពុងធ្វើយុទ្ធនាការកុំឲ្យពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ដោយរក្សាម្រាមដៃស្អាត ឬដេកនៅផ្ទះជាដើម។ លោក អ៊ុក គឹមហាន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ការអំពាវនាវប្រជាពលរដ្ឋឲ្យប្រើប្រាស់ សិទ្ធិទៅបោះឆ្នោតមិនមែនជាការគំរាមកំហែងទេ គឺស្របតាមរដ្ឋធម្មនុញ្ញ តែការរារាំងឆន្ទៈ ប្រជាពលរដ្ឋដែលចង់ទៅបោះឆ្នោតមិនឲ្យទៅបោះឆ្នោត គឺខុសនឹងមាត្រា១៤២នៃច្បាប់ស្ដីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវពិន័យជាប្រាក់ពី៥លាន ទៅ២០លានរៀល ដោយ គ.ជ.ប។
លោកបន្តថា វាយតម្លៃ ការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត សម រង្ស៊ី បានរារាំង ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតតាមគ្រប់រូបភាព «ចលនាម្រាមដៃស្អាត ដេកផ្ទះឈ្នះស្អាត ចលនា ប្រជាពលរដ្ឋធ្វើទេសចរណ៍នៅថ្ងៃបោះឆ្នោត ចលនាប្រជាពលរដ្ឋទៅទទួលសម រង្ស៊ី…..» មានចរិតជាការញុះញង់ ដោយមានភ្ជាប់សារនយោបាយចោទប្រកាន់ថា ការបោះឆ្នោត ថ្ងៃ២៩ កក្កដា ២០១៨នេះ ក្លែងក្លាយ និងជាឆាកល្ខោន ដែលសកម្មភាពនេះមានការៀបចំជាខ្សែរយៈ មានអង្គការចាត់តាំងមានរចនាសម្ពន្ធត្រឹមត្រូវ បានបំពុលបរិយាកាសសង្គមឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិមានការភាន់ច្រឡំបាត់ទំនុកចិត្តលើការបោះឆ្នោត លើភាពស្របច្បាប់នៃស្ថាប័ន គ.ជ.ប ដែលនាំឲ្យកើតមានការតវ៉ាប្រឆាំងនឹងរដ្ឋអំណាច ធ្វើឲ្យសង្គមមានអសន្តិសុខ ប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈនាំឲ្យជាតិកើតកលយុគ ដែលចាំបាច់ក្រសួងមហាផ្ទៃត្រូវតែ ចាត់វិធានការជាបន្ទាន់ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ការពារផលប្រយោជ ន៍ជាតិ៕
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Thailand បាននិយាយថា តម្លៃដី និងខុនដូជាមធ្យមក្នុង...
ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យរបើកដំបូលរងការខូចខាតអស់ទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ...
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ (ដែលជាទំនៀមទំលាប់របស់ប្រទេសខាងក្រៅ) នោះ សម្រាប់ពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើតាមគ្នាប្រមាណជាង...
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខក្បែរកាំជណ្តើរនៅក្នុងផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា...
ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានច្នៃរំសេវផាវធ្វើគ្រាប់បែក សម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួស...
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពីបទរំលោភលើទំនុកចិត្តរួចមក ស្រាប់តែពេលថ្មីៗនេះបែកធ្លាយ...
ខេត្តរតនគិរី ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានសម្រេចប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ...
ប្រទេសថៃ ៖ រត់ភៀសខ្លួ្នដោយឆ្លងទន្លេមេគង្គទៅត្រើយខាងប្រទេសឡាវ អ្នកជេរប្រមាថស្ដេចថៃ២នាក់ ទើបត្រូវបានរកឃើញស្លាប់ ហើយអ្នកទី៣នៅបាត់ខ្លួន ចាប់តាំងពី...
នៅក្នុងសុត្តន្តបិដកដែលមានឈ្មោះថា សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីតួនាទីរបស់ស្វាមីល្អជាស្វាមីដែលចេះឱ្យអភ័យដល់ភរិយា និងបដិបត្តិចំពោះតួនាទីរបស់...
បន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់១០០លានរៀល ទៅដល់ដៃអតិថិជនចំនួន២នាក់ ដែលឈ្នះរង្វាន់ធំដូចគ្នាក្នុងថ្ងៃតែមួយកាលពីសប្ដាហ៍កន្លងទៅ ឥឡូវនេះមានអតិថិជន...
ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាម្តាយយំសោកបោកខ្លួន ខណៈកូនស្រីម្នាក់អាយុ៦ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តបែនមួយគ្រឿងកិនចំក្បាល ក្នុង...