ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់ចង់ឱ្យកូន​ល្អសោះ​បែរម៉ែខុស… ដល់ថ្នាក់ចង់អារ.កផ្តាច់​ជីវិតគាត់​ភ្លាម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​យ៉ាង​ខ្លាំង ដោយសារ​តែ​យុវជន​បែក​ថ្នាំ​ម្នាក់ បាន​យក​ដាវ​សា​មូ​រ៉ៃ​ភ្ជង់​.​ក​ម្តាយបង្កើត​របស់​ខ្លួន និង​គំរាម​អារ​.​ក​សម្លាប់ ស្ថិត​នៅ​ចំណុច​ទីតាំង​ម៉ាស្សា​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ត្នោត​ជ្រំ​ុ​៤…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​យ៉ាង​ខ្លាំង ដោយសារ​តែ​យុវជន​បែក​ថ្នាំ​ម្នាក់ បាន​យក​ដាវ​សា​មូ​រ៉ៃ​ភ្ជង់​.​ក​ម្តាយបង្កើត​របស់​ខ្លួន និង​គំរាម​អារ​.​ក​សម្លាប់ ស្ថិត​នៅ​ចំណុច​ទីតាំង​ម៉ាស្សា​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ត្នោត​ជ្រំ​ុ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០៨ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ រឿ​ន រិ​ទ្ធិ អាយុ​២២​ឆ្នាំ មុខរបរ​មិន​ច្បាស់លាស់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។ ចំណែក​ស្ត្រី​ជា​ម្តាយបង្កើត និង​ជា​ជន​រង​គ្រេ​ាះ​ឈ្មេ​ាះ ប៉ាន់ យឿ អាយុ​៥០​ឆ្នាំ ជា​អ្នកលក់​បាយ​ស្រូប​ពេល​ព្រឹក ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយបង្កើត​នោះ​ឱ្យ​ដឹង​ថា កូនប្រុស​គាត់ (​ជនសង្ស័យ​) ជា​មនុស្ស​សេពគប់​ក្រុម​បង​តូច​បងធំ និង​ជា​មនុស្ស​ឧស្សាហ៍​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ​ផង ។ ហើយ​រូបគេ​តែង​អុកឡុក និង​រករឿង​ក្នុង​ក្រុម​គ្រួសារ​ជា​ញឹកញាប់ រាល់ពេល​គេ​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ហួស​កម្រិត​ម្តង​ៗ ។

គាត់​បន្ត​ថា ដោយសារ​តែ​កូនប្រុស​តែង​ប្រើប្រាស់​ថ្នាំ​ញៀន និង​ឧស្សាហ៍​រករឿង​អ្នក​ផ្ទះ​ពេក គាត់​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​មណ្ឌល​បន្សាយ​គ្រឿងញៀន​នៅ​ព្រៃ​ស្ពឺ ដើម្បី​បន្សាប​សារធាតុ​ញៀន និង​អប់រំ​កែ​ប្រៃ​ខ្លួន ។ ប៉ុន្តែ​ក្រោយ​ទទួល​ការ​អប់រំ​ពី​មណ្ឌល​បាន​៥​ខែ​រួច​មក កូនប្រុស​បាន​ចេញ​មក​វិញ មិន​ដល់​១​ខែ​ផង ក៏​ទៅ​សេពគប់​មិត្តភក្តិ​ចាស់ រហូត​ជ្រុលខ្លួន ដើរ​ចូល​គន្លង​ផ្លូវ​គ្រឿងញៀន​សារ​ឡើង​វិញ ម្តងទៀត ។

ជាក់ស្តែង នៅ​ថ្ងៃ​កើតហេតុ​នេះ ដោយសារ​ជនសង្ស័យ​បន្ត​ប្រើ​ថ្នាំ​ញៀន​ដដែល ស្ត្រី​ជា​ម្តាយ​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ដើម្បី​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន ប​ញ្ចូ​ន​ទៅ​អប់រំ​កែប្រែ និង​ផ្តាច់​សារធាតុ​ញៀន​ម្តងទៀត តែ​ជនសង្ស័យ​ជា​កូនប្រុស​បាន​បដិសេធ និង​ព្យាយាម​រត់គេច​ខ្លួន​ពី​សមត្ថកិច្ច​អស់​ជា​ច្រើន​លើក​ច្រើន​សារ ។ ដោយសារ​តែ​ស្ត្រី​ជា​ម្តាយ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​រួច​មក ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​កើត​ចិត្ត​ខឹងសម្បារ​ជាមួយ​ស្ត្រី​ជា​ម្តាយ តាំងចិត្ត​តាម​រក​ម្តាយ ដើម្បី​ជម្រះបញ្ជី​គ្នា​ជាមួយ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ដោយ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​នៅផ្ទះ​មីង​បង្កើត ( ចំណុច​កើតហេតុ ) ជនសង្ស័យ​ក៏​បាន​យក​ដាវ​តាម​ខ្លួន ដើម្បី​ទៅ​គំរាម​ម្តាយ​ដល់ទី​នេ​ាះ បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល និង​រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។ កំឡុង​ពេល​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍ ជនសង្ស័យ​ជា​កូន​បាន​យក​ដាវ​ដាក់​លើ​.​ក​ស្ត្រី​ជា​ម្តាយ និង​បាន​គំរាម​ថា បើ​ន​ណា​ហ៊ាន​ចូល​ក្បែរ រូបគេ​អារ​.​ក​ម្តាយ​សម្លាប់​ចោល ។

នៅ​ពេល​កើតហេតុ កម្លាំង​នគរបាល រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ពំ​ុ​មាន​ន​ណារ​ហ៊ាន​ចូល​ក្បែរ​ជនសង្ស័យ​ឡើយ ព្រេ​ាះ​ខ្លាច​រូបគេ​គិត​ធ្វើ​អ្វី​ផ្តេសផ្តាស​លើ​ស្ត្រី​ជា​ម្តាយ បាន​ត្រឹមតែ​និយាយ​លួងលោម​ប៉ុ​ណ្ណេ​ាះ ប៉ុន្តែ​ជនសង្ស័យ​មិន​ស្តាប់​ឡើយ ។

បន្ទាប់​ពី​លួងលោម​អស់ចិត្ត​រួច​មក នគរបាល​ម្នាក់​បាន​ក្លាហាន​សុខចិត្ត​ហោះ​ស្ទុះ​ទៅ​ចាប់​ដាវ​ចេញពី​​ជន​សង្ស័យ ជា​ហេតុ​ធ្វើអោយ​ជនសង្ស័យ​ជ្រុះ​ដាវ​ចេញពី​ដៃ ក៏​ត្រូវ​កម្លាំង​ទាំង​២​អង្គភាព​ខាងលើ លោត​ស្រវា​ចូល​ទៅ​កន្ត្រប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ប៉ុន្តែ​ក្នុង​នោះ មន្ត្រី​នគរបាល​២​នាក់ ត្រូវ​រង​របួស​ដៃ​ផង​ដែរ ដោយ​ម្នាក់​​ជា​អ្នក​ហក់​ទៅ​ចាប់ និង​ម្នាក់​ទៀត ​ជា​អ្នក​យក​ដា​វចេញពី​ជនសង្ស័យ ។

អត្ថបទសរសេរ ដោយ