ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ប្រជា​ជ​កម្ពុជា​ធ្វើ​ដូច​ម្តេច​ដើម្បី​នៅ​ឆ្ងាយ​ពី​ជំងឺមហារីក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពិត​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ដឹង​នោះ គឺ​ជំងឺមហារីក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ដើម្បី​កំណត់​​រក​មើល​រោគវិនិច្ឆ័យ​ឲ្យ​ទាន់​ពេលវេលា ព្រោះ​វា​ជួយ​ឲ្យ​គ្រូពេទ្យ​រក​ឃើញ​ជំងឺ​នេះ​នៅ​ដំណាក់​ដំបូង​ៗ និង​ការ​ព្យាបាល​អាច​ជា​សះស្បើយ ព្រោះ​ការ​ពិនិត្យ​ព្យាបាល​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ គឺ​បាន​ត្រឹមតែ​ពន្យា​ពេលវេលា​ណាមួយ​នោះ​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ ការ​ពិត​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ដឹង​នោះ គឺ​ជំងឺមហារីក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ដើម្បី​កំណត់​​រក​មើល​រោគវិនិច្ឆ័យ​ឲ្យ​ទាន់​ពេលវេលា ព្រោះ​វា​ជួយ​ឲ្យ​គ្រូពេទ្យ​រក​ឃើញ​ជំងឺ​នេះ​នៅ​ដំណាក់​ដំបូង​ៗ និង​ការ​ព្យាបាល​អាច​ជា​សះស្បើយ ព្រោះ​ការ​ពិនិត្យ​ព្យាបាល​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ គឺ​បាន​ត្រឹមតែ​ពន្យា​ពេលវេលា​ណាមួយ​នោះ​តែ​ប៉ុណ្ណោះ ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​អំពី​វិធី​បង្ការ​ជំងឺមហារីក​ដូច​ខាងក្រោម​នេះ​។

១- កុំ​ពិសា​ថ្នាំជក់​គ្រប់​ប្រភេទ ៖ ការ​ប្រើ​ថ្នាំជក់​គ្រប់​ប្រភេទ​ធ្វើ​ឱ្យ​អ្នក​មានការ​ប៉ះទង្គិច​ជាមួយ​ជំងឺមហារីក​។ ការ​ជក់បារី​ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ប្រភេទ​ផ្សេង​ៗ​នៃ​ជំងឺមហារីក​រួម​មាន​ជំងឺមហារីក​សួត មា​ហា​រីក​មាត់ស្បូន មហារីក​បំពង់ក មហារីក​លំពែង​ជាដើម​។

ទោះបីជា​អ្នក​មិន​ប្រើ​ថ្នាំជក់​ក៏​ដោយ ការ​ប៉ះពាល់​នឹង​ផ្សែង​បារី​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​។ ជៀសវាង​ថ្នាំជក់ – ឬ​សម្រេចចិត្ត​ឈប់​ប្រើ​វា – គឺជា​ការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​។ វា​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បង្ការ​ជំងឺមហារីក​។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការ​ឈប់​ជក់បារី ចូរ​សួរ​គ្រូពេទ្យ​អំពី​ផលិតផល​ឈប់​ជក់បារី និង​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​ដើម្បី​ឈប់​ជក់បារី​។

២ – ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ៖ ទោះបីជា​ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ពុំ​អាច​ធានា​នូវ​ការ​ការពារ​ជំងឺមហារីក​បាន ១០០% ក៏​ពិតមែន តែ​វា​ពិតជា​អាច​ជួយ​លោក​អ្នក​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​បាន​។

ដូច្នេះ​សូម​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​, កុំ​បណ្តោយ​ឲ្យ​ធាត់ តាម​រយៈ​ការ​មិន​ទទួលទាន​ផ្អែម​ពេក ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី​តិច​ជាង​មុន រួម​ទាំង​ស្ករ​ចម្រាញ់​និង​ជាតិ​ខ្លាញ់​ពី​ប្រភព​សត្វ​។

អ្នក​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ទទួលទាន់​សាច់​កែ​ច្នៃ​។ ព្រោះ​ការ​ទទួលទាន​សាច់​កែ​ច្នៃ​ច្រើន អាច បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មួយ​ចំនួន ។ លើស​ពី​នេះ​ទៀត ស្ត្រី​ដែល​ញ៉ាំ​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ (​ប្រភេទ​អាហារ​ដែល​មាន​មូលដ្ឋាន​លើ​រុក្ខជាតិ​ដូច​ជា ផ្លែ​ឈើ និង​បន្លែ​គ្រាប់​ធញ្ញជាតិ​ត្នោត​និង​គ្រាប់​) ដែល​ត្រូវ​បាន​បំពេញបន្ថែម​ជាមួយនឹង​ប្រេង​អូ​លីវ និង​វី​ហ្គ្រី​ន​ជាដើម អាច​មានការ​ថយ​ចុះ​ហានិភ័យ នៃ​ជំងឺមហារីក​សុដន់​។ អ្នក​ដែល​ធ្វើ​តាម​របប​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ​ជ្រើសរើស​ខ្លាញ់​ដែល​មាន សុខភាព​ល្អ​ដូច​ជា​ប្រេង​អូ​លីវ​ជាង​ប៊ឺ និង​ត្រី​ជំនួស​ឱ្យ​សាច់​ក្រហម​។

៣ – កុំ​ពិសា​គ្រឿង​ស្រ​វឹង ៖ ប្រសិនបើ​អ្នក​ជ្រើសរើស​ទទួលទាន​ស្រា ចូរ​ទទួលទាន​ក្នុង​កម្រិត​តិចតួច​បាន​ហើយ​។ ហានិភ័យ​ប្រភេទ​ផ្សេង​ៗ​នៃ​ជំងឺមហារីក – រួម​ទាំង​មហារីក​សុដន់​, ពោះវៀនធំ​, សួត​, តំរងនោម និង​ថ្លើម​ជាដើម – កើនឡើង​ជាមួយនឹង​បរិមាណ​ជាតិ​អាល់កុល​ដែល​អ្នក​ផឹក និង​រយៈពេល​នៃ​ការ​ទទួលទាន​ជាតិ​អាកុល​ទៀងទាត់​របស់​លោក​អ្នក​។

៤ – ថែរក្សា​ទំងន់​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​កាយសម្បទា​រឹង​មាំ ៖ ចូរ​ធ្វើ​សកម្មភាព​រាង​កាយ និង​ហាត់ប្រាណ​អោយ​បាន​ជាប់លាប់ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​សុខភាព​ល្អ និង​មាន​រាង​កាយ​មាំ​មួយ​។ វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​នៅ​ក្នុង​ការ​ប្រឆាំង​ជំងឺ​ផ្សេង​ៗ​ទេ​។ វា​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺមហារីក​ផង​ដែរ​។

៥ – ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស HPV (Human papillomavirus) និង​វីរុស​រលាក​ថ្លើម​ប្រភេទ​​បេ ៖ ដើម្បី​ការពារ​ជំងឺមហារីក សម្រាប់​មនុស្ស​ស្រី​គួរ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស HPV និង​វីរុស​រលាក​ថ្លើម​ប្រភេទ​បេ​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ