ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៣ ត្រូវ​បាន​ជួសជុល​ឲ្យ​ហើយ​មុន​ថ្ងៃ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​៣ ដែល​ឆ្លងកាត់​ខេត្តកំពត​រង​ការ​ខូចខាត​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​មួ​យស​ប្តា​ហ៍​កន្លង​មក ដែល​ផ្លូវជាតិ​លេខ​៤ បាន​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​មួយ​រយៈ ហើយ​រថយន្ត​តូច​ធំ​ដែល​ដឹក​ទំនិញ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គឺ​ត្រូវធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣ ដោយ​ឆ្លងកាត់​តាម​ខេត្តកំពត​អស់​មួយ​រយៈ ។…

ខេត្តកំពត ៖ ផ្លូវជាតិ​លេខ​៣ ដែល​ឆ្លងកាត់​ខេត្តកំពត​រង​ការ​ខូចខាត​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​មួ​យស​ប្តា​ហ៍​កន្លង​មក ដែល​ផ្លូវជាតិ​លេខ​៤ បាន​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ដឹក​ជញ្ជូន​មួយ​រយៈ ហើយ​រថយន្ត​តូច​ធំ​ដែល​ដឹក​ទំនិញ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ គឺ​ត្រូវធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣ ដោយ​ឆ្លងកាត់​តាម​ខេត្តកំពត​អស់​មួយ​រយៈ ។

ដោយសារ​តែ​ការ​ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ​របស់​រថយន្ត​ដឹក​ទំនិញ​តូច​ធំ​ខាងលើ ផ្លូវជាតិ​លេខ​៣​ដែល​ឆ្លងកាត់​ខេត្តកំពត​បាន​រង​ការ​ខូចខាត​អស់​ជា​ច្រើន​កន្លែង បើ​តាម​តួរ​លេខ​ប្រវែង​នៃ​ការ​ខូចខាត​សរុប​ចំនួន​១៥​គីឡូម៉ែត្រ ។ ជុំវិញ​ការ​ខូចខាត​ផ្លូវ​ជា​ច្រើន​កន្លែង​ខាងលើ លោក​អភិបាលខេត្ត​ក៏​បាន​សំណូមពរ​ទៅ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដើម្បី​សុំ​ឲ្យ​ជួយ​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​នេះ​ឡើង​វិញ ។

ទទួល​សំណូមពរ​តាម​ការ​ស្នើ​សុំ​របស់​លោក អភិបាល​ខេត្តកំពត លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​សិក្សាការ​ខូចខាត​ផ្លូវ​ខាងលើ ហើយ​ក៏​បាន​ប្រគល់​ការងារ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ខាងលើ​ជូន​ទៅ​ក្រុមហ៊ុន​ចិន​មួយ ដើម្បី​ធានា​នៃ​ការ​ជួសជុល​ផ្លូវ​ខូចខាត​ដែល​មាន​ប្រវែង​១៥​គីឡូម៉ែត្រ គឺ​ចាប់ពី​ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ចំណុច​ផ្លូវបំបែក​ដូន​ស៊យ ស្ថិត​ក្នុងភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង​ស្រុក​ទឹកឈូ ខេត្តកំពត ។ ប៉ុន្តែ​ការ​ជួសជុល​ផ្លូវ​ខាងលើ​បើ​តាម​មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​ខាងលើ​ត្រូវ​បាន​ក្រុមហ៊ុន​២​ដេញថ្លៃ​ជួសជុល គឺ​ក្រុមហ៊ុន​ទី​១ (​ក្រុមហ៊ុន​ចិន​) ជួសជុល​ពី​ផ្លូវបំបែក​ដូន​ស៊យ និង​កំណាត់​ផ្លូវ​លេខ​៤១ ផង រហូត​មក​ដល់​ស្ពាន​ព្រះ​ពន្លា ។ ហើយ​ចាប់ពី​ស្ពាន​ព្រះ​ពន្លា​រហូត​ដល់​ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​បាន​ដេញថ្លៃ​ជួសជុល​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​ផ្ទាល់ និង​មើល​ការ​ជួសជុល​ផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមការងារ​ក្រសួង​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​ដែល​បាន​ធានា​ការ​ជួសជុល​ផ្លូវ​ខាងលើ គឺ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ឲ្យ​ហើយ​រួចរាល់​ជា​ស្ថាពរ ឲ្យ​បាន​មុន​ថ្ងៃ​បោះ​ឆ្នោត គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។ ជាមួយនឹង​ការ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ឲ្យ​ល្អ​ឡើង​វិញ​នេះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​សំណូម​ដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​មាន​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​ទាំងអស់ សូម​បងប្អូន​មេត្តា​យោគយល់​កុំ​ផ្ទុកទំនិញ​ហួស​ចំណុះ ដូច​ពេល​កន្លង​មក​បន្ត​ទៅ​ទៀត វា​នាំ​បណ្តាល​ឲ្យ​ខូចខាត​ផ្លូវជាតិ​របស់​យើង ហើយ​ការ​ជួសជុល​ក៏​ត្រូវ​ខាតបង់​ថវិកាជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ