ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​នាវា​ដឹក​កំណប់​មហាសាល​… ដុំ​មាស​២០០តោន

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖​ ក្រុម​អ្នករុករក​កំណប់ទ្រព្យ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល ​បាន​អះ​អាង​ថា ​បាន​រក​ឃើញ​ខ្មោច​នាវា​ពិឃាត​មួយ​របស់​រុ​ស្ស៊ី​ដែល​លិច តាំងពី​ឆ្នាំ​១៩០៥​ មក ​ដោយ​ការ​វាយប្រហារ​របស់​ជប៉ុន​។ ​យោង​តាម​ពួក​អ្នករុករក​ទាំងនោះ​ថា នាវា​នេះ​ដឹក​មាស​ដល់​២០០​តោន…

ប្រទេស​កូរ៉េ​ខាងត្បូង ៖​ ក្រុម​អ្នករុករក​កំណប់ទ្រព្យ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល ​បាន​អះ​អាង​ថា ​បាន​រក​ឃើញ​ខ្មោច​នាវា​ពិឃាត​មួយ​របស់​រុ​ស្ស៊ី​ដែល​លិច តាំងពី​ឆ្នាំ​១៩០៥​ មក ​ដោយ​ការ​វាយប្រហារ​របស់​ជប៉ុន​។ ​យោង​តាម​ពួក​អ្នករុករក​ទាំងនោះ​ថា នាវា​នេះ​ដឹក​មាស​ដល់​២០០​តោន ប៉ុន្តែ​រឿង​នោះ​នាំ​ឲ្យ​មានការ​បារម្ភ​ពី​ការ​បំ​ផ្លោង​ពាក្យ​ចចាម​អារ៉ាម​​ខាង​ហិរញ្ញវត្ថុ​។

បើ​តាម​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង SHINIL GROUP បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា ខ្មោច​នាវា​ពិឃាត​ឈ្មោះ DMITRI DONSKOI ក្នុង​បាតសមុទ្រ​ជម្រៅ​ជាង​៤៣០​ម៉ែត្រ​។ ​​នោះ​ជា​ខ្មោច​នាវា​ពិឃាត​នៃ​កង​ម៉ា​រី​ន​រុ​ស្ស៊ី ដែល​កង​នាវា​ចម្បាំង​​ជប៉ុន​បាញ់​លិច​កាលពី​ឆ្នាំ​១៩០៥​។ ​នាវា​ចំណុះ​៥៨០០​តោន​នេះ​ ដឹក​កាក់​ប្រាក់ ​និង​ដុំ​មាស​​មាន​តម្លៃ​ប្រមាណ​ជា​១៣០​ពាន់​លាន​ដុល្លារ​។ ​នោះ​ជា​ពាក្យ​ចចាមអារ៉ាម​ចាស់​នានា ដែល​សហគ្រាស​កូរ៉េ​ខាងត្បូង​នោះ​ធ្លាប់​ឮ​។

ពួក​អ្នករុករក​មាន​សញ្ជាតិ​អង់គ្លេស កា​ណា​ដា ​និង​កូរ៉េ​ខាងត្បូង ប្រហែលជា​ពុំ​មែន​អ្នក​ដំបូង​​គេ​ដែល​រក​ឃើញ​ខ្មោច​នាវា​នោះ​ឡើយ ព្រោះ​ល្បី​ពី​រឿង​កំណប់​មហាសាល ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​។

នៅ​កន្លែង​មួយ​ចម្ងាយ​មិន​ដល់​២​គីឡូម៉ែត្រ​ផង​ ពី​កោះ កូរ៉េ​ខាងត្បូង ULLEUNGDO ក្រុម​អ្នក​រុករក ដែល​មាន​នាវាមុជទឹក​ធុន​តូច​២​គ្រឿង​ជា​ជំនួយ អាច​ចុះ​រហូត​ដល់​ខ្មោច​នាវា​នេះ ដោយ​ស្គាល់ឈ្មោះ​វា​ ព្រោះតែ​អក្សរ​នៅ​មើលឃើញ​ច្បាស់ ​ទោះ​មាន​ស្រទាប់ដី​ និង​រុក្ខ​ជាតិ​សមុទ្រ នៅ​ជាប់​ផ្នែក​យ៉ាង​ធំ​នៃ​សំបក​នាវា​ និង​បណ្ដា​កាណុង​របស់​វា​ក្ដី​។ ​នាវា​នោះ​​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ​ដោយ​ការ​វាយប្រហារ តែ​ប៉ុង​នាវា​ ព្រមទាំង​ផ្នែក​ច​ង្ហៀ​ង​របស់​វា​នៅ​ស្អាត​។ ​នាវា​នោះ​ត្រូវ​រង​ការ​វាយប្រហារ​ពេល​មាន​សង្គ្រាម​រុ​ស្ស៊ី​-​ជប៉ុន​ឆ្នាំ​១៩០៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ