ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​បរទេស​ម្នាក់​ដើរ​សុខ​ៗ​ស្រាប់តែ​ប៉ះ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ប្រុស​ម្នាក់​កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​ឆែក​ផែនទី​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone6S បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៣​កែង​ផ្លូវ​១៣៦…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ប្រុស​ម្នាក់​កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ​ឆែក​ផែនទី​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone6S បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៣​កែង​ផ្លូវ​១៣៦ នៅ​ចំណុច​ផ្សារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​បរទេស​ម្នាក់ អាយុប្រមាណ​៣០​ឆ្នាំ កំពុង​តែ​ដើរ​តាម​បណ្តោយ​៦៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដើរ​បណ្តើរ​កំពុង​តែ​ចុច​ទូរស័ព្ទ​ដៃ ដើម្បី​ឆែក​ផែនទី​រក​ផ្លូវ​ទៅ​សណ្ឋាគារ ខណៈ​ពេល​ដើរមក​ដល់​ចំណុច​ផ្លូវ​៦៧ កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៨ មិន​ចាំ​ស្លាក​លេខ​ជិះ មក​ពីក្រោយ​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​បាន​ជិះ​ទៅ​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​iPhone 6S បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ដែល​សមត្ថកិច្ច​យាម​នៅ​គោលដៅ​ក្បែរ​កន្លែង​កើតហេតុ ប្រទះ​ឃើញ​ក៏​ជួយ​ដេញ​តាម ប៉ុន្តែ​ដេញ​តាម​មិន​ទាន់ ។
នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​នោះ នៅ​ខាងក្រោយ​ទូរស័ព្ទ​មាន​លុយ​ចំនួន​៣០០​ដុល្លារ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋ​នគរបាល​ផ្សារ​ថ្មី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ