ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ហ្នឹង​បាន​ទៅ​ជា​ចឹ​ង​ទៅ​វិញ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដើរ​តាម​ផ្លូវ​មាត់ទន្លេ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច ហើយ​ជន​រង​គ្រោះ​ទាញ​ជនសង្ស័យ​ជា​អ្នក​ឆក់​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​បាន​ម្នាក់ យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដើរ​តាម​ផ្លូវ​មាត់ទន្លេ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច ហើយ​ជន​រង​គ្រោះ​ទាញ​ជនសង្ស័យ​ជា​អ្នក​ឆក់​ធ្លាក់​ពីលើ​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​បាន​ម្នាក់ យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ គឹ​ម វ​ណ្ណះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ផ្លូវ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។ ចំណែក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​មានឈ្មោះ ​ឆៃ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រីជន​ជាតិចិន​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៧ មិន​ចាំ​ស្លាក​លេខ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​មិន​បាន​សម្រេច ហើយ​បម្រុង​នឹង​រត់គេច​ខ្លួន​ត្រូវ​បាន​ជន​រង​គ្រោះ​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ធ្លាក់​ជនសង្ស័យ​ជា​អ្នក​ឆក់ ចំណែក​ជនសង្ស័យ​ដែល​បើក​ម៉ូតូ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ភ្លាម​ៗ​នោះ​ដែរ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ជនសង្ស័យ​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ទើប​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​កណ្តាល​១ ដើម្បី​យក​ទៅ​សួរនាំ ។

ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្តាល​ទី​១​ហើយ ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារ ភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​នោះ​ទេ គឺ​រូបគេ​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ហាង​ស៊ី​វី​ឡៃ នៅ​ផ្លូវ​៥៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ជាមួយ​មិត្តភក្តិ​៤​នាក់​ទៀត រួច​ក៏​ជិះ​ម៉ូតូ​ទៅ​ដល់​ម្តុំ​កន្លែង​កើតហេតុ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ទាក់​ដៃចង្កូត​គេ ហើយ​ដួល​ត្រូវ​គេ​ស្រែ​កថា ចោរ​ៗ​តែ​ម្តង ចំណែកឯ​មិត្តភក្តិ​ឈ្មោះ ឆៃ នោះ​ទើបតែ​ស្គាល់គ្នា​បាន​រយៈពេល​កន្លះ​ខែ​ទេ ។
ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេ​ញេះ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ