ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! សុខចិត្តរ​ត់ទៅ​លោតទឹក​ស្អុយ តែ​មានអី​ក្រោយ​បាន​ដដែល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ប្រទះ​ឃើញ​សង្ស័យ​ឆក់​កាបូប​មានការ​សង្ស័យ​ក៏​ជិះ​ប្រដេញ​រហូត​មានការ​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ត្រូវ​របួស​ដៃ ទើប​អាច​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​ពីរ​នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​វត្ត​ឃ្មួ​ញ…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ប្រទះ​ឃើញ​សង្ស័យ​ឆក់​កាបូប​មានការ​សង្ស័យ​ក៏​ជិះ​ប្រដេញ​រហូត​មានការ​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ត្រូវ​របួស​ដៃ ទើប​អាច​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​ពីរ​នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​វត្ត​ឃ្មួ​ញ ប្រមាណ​៥០​ម៉ែត្រ តាម​បណ្តោយ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទី​១- ដែល​ជន​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ហេង ដា​វ៊ី​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទី​២- ដែល​ជា​អ្នក​អង្គុយ​ក្រោយ​មានឈ្មោះ សេន ឡេ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​សម្តី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរ​ភ្នំពេញ​ថ្មី​បាន​រាប់រៀប​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​គេ​រាយការណ៍​តាម​វិទ្យុទាក់ទង​ថា មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​បាន​ធ្វើការ​សកម្មភាព​ឆក់​កាបូប​នៅ​ខាង​មុខ​ផ្សារ​ហេង លី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​បាន​សម្រេច ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ឆ្ពោះ​ឡើង​ទៅ​ផ្លូវ​៥៩៨ ។ បន្ទាប់​ពី​បាន​ដំណឹង​ពី​វិទ្យុទាក់ទង​រួច​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក្រែង​មាន​ក្រុម​ជនសង្ស័យ​នោះ​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​មក​ក្នុងភូមិ​សាស្ត្រ​របស់​គាត់ ។ ខណៈ​ពេល​ដែល​ជិះ​ល្បាត​មក​ដល់​ចំណុច​ផ្លូវ​៥៩៨​កែង​នឹង​ផ្លូវ​១៩៨៦ ដែល​ជា​ភូមិសាស្ត្រ​របស់​ពួក​គាត់ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​1J-8936 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ដោយ​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​អ្នក​ខាងលើ​រួម​ទាំង​ម៉ូតូ គឺ​ស្រ​ដៀង និង​អត្តសញ្ញាណ​របស់​ក្រុម​ចោរឆក់​កាបូប​ដែល​គេ​រាយការណ៍​ប្រាប់​តាម​វិទ្យុទាក់ទង​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​មានការ​សង្ស័យ​ទៅ​លើ​ទាំង​ពីរ​នាក់​នោះ​កម្លាំង​សមត្ថកិច្ច​បម្រុង និង​ធ្វើការ​ស្ទាក់​ឃាត់ ដើម្បី​ឆែកឆេរ និង​សួរនាំ តែ​ខណៈ​ពេល​ដែល​ជនសង្ស័យ​ឃើញ​កម្លាំង​សមត្ថកិច្ច​ក៏ ស្រាប់តែ​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ជិះ​ប្រដេញ​តាម​ពីក្រោយ ។ បន្ទាប់​មក​ពេល​ដែល​កំពុងធ្វើការ​ជិះ​ប្រដេញ​តាម​ផ្លូវ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នោះ​ក៏​បាន​ធាក់​ទៅ​លើ​ម៉ូតូ​សមត្ថកិច្ច​បណ្តាល​ឲ្យ​ផ្ទុះអាវុធ​បាញ់​មួយ​គ្រាប់​ចំ​ជនសង្ស័យ​ទី​២ ដែល​អង្គុយ​ពីក្រោយ​រង​របួស​ចំ​ដៃ​ខាងស្តាំ ។ ភ្លាម​ៗ​នោះ​ដែល​ជនសង្ស័យ​មិន​បាន​ឈប់​ម៉ូតូ​នោះ​ទេ គឺ​នៅ​តែ​បន្តដំណើរ​ទៅ​មុខ​ទៀត​រហូត​មក​ដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ក៏​បាន​ផ្តួល​ម៉ូតូ ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​ភ្លាម​ៗ ។ ដោយឡែក​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​រង​របួស​ដៃ​ខាងស្តាំ​បាន​ងើបរ​ត់ទៅ​លោត​ចូល​ប្រឡាយ​ទឹក​ស្អុយ​ដែល​មាន​ដើម​កំ​ផ្លោ​ក​ដុះ​ពេញ​នៅ​ក្បែរ​នោះ​លេច​បាត់​ស្រមោល បន្សល់​ទុក​តែ​ដាន​ឈាម​របស់​ជនសង្ស័យ​ស្រក់​ជាប់ និង​ដើម​កំ​ផ្លោ​ក ។ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច ធ្វើការ​នាំ​គ្នា​រុករក​ជនសង្ស័យ​ដែល​លោតទឹក​ប្រឡាយ​ខាងលើ​អស់​រយៈពេល​មួយ​ម៉ោង​ទើប​ជនសង្ស័យ​ខាងលើ​ព្រម​ងើប​ចេញពី​ទឹក រួច​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ចំពោះ​ករណី​ខាងលើ​នោះ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​អ្នក​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ និង​ករណី​អ្វី​ពិតប្រាកដ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ