៧០ភាគរយនៃអ្នកជំងឺមហារីកខ្មែរមកព្យាបាលនៅ «ដំណាក់កាលហួសពេល»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយសារកង្វះថវិកា និងការសម្រេចចិត្តព្យាបាលដោយខ្លួនឯង តាមរយៈការប្រាប់តៗពីមាត់មួយទៅមាត់មួយបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលកើតជំងឺមហារីកបានវិវត្តន៍ចូលដំណាក់កាលយឺតពេលសម្រាប់ការព្យាបាលឲ្យជាសះស្បើយ។

តែបើតាមការរកសិក្សារបស់អង្គការសុខភាពពិភពលោក គឺរកឃើញថា នៅប្រទេសកម្ពុជាយើងក្នុងមួយឆ្នាំ គឺមានអ្នកដែលកើតជំងឺមហារីកថ្មី គឺមានចំនួន ១៥០០០ នាក់ ។ អញ្ចឹងនៅសល់ច្រើនទៀតដែលបងប្អូនយើងអត់បានមកទទួលការព្យាបាល ហើយចេះតែព្យាបាលដោយខ្លួនឯង ហើយជួបបញ្ហានៅផ្ទះនិងខេត្ត ។

ក៏ប៉ុន្តែតាមរយៈការព្យាបាលសម្រាប់ពន្យាភាគច្រើនអាចជួយពី ២ទៅ ៣ ឆ្នាំតែ ក៏មានករណីខ្លះអ្នកជំងឺអាចរស់បានដល់ ១០ ឆ្នាំក៏មានដែរ ជាក់ស្តែងអ្នកជំងឺមហារីកសុដន់មួយរូបដែលលោកគ្រូព្យាបាល គឺមានមហារីកនៅវ័យជាង ៦០ ឆ្នាំ តែឥឡូវក្រោយការព្យាបាល គឺគាត់រស់នៅបានជាង ១៣ ឆ្នាំហើយ ។
លោកវេជ្ជបណ្ឌិតបន្តថា៖ «អញ្ចឹងខ្ញុំសូមអំពាវនាវឲ្យបងប្អូនយើង បើទោះបីជាយើងមិនទាន់ស្មើ អាមេរិក ឬស្មើប្រទេសអឺរ៉ុប ប៉ុន្តែកម្ពុជាបានបោះជំហានមួយជំហានធំហើយ ។ ក្នុងនាមខ្ញុំជាប្រជាជនសមាញ្ញ ជាគ្រូពេទ្យ មិនមែនជាអ្នកនយោបាយ ខ្ញុំគិតថាយើងបានបោះមួយជំហានយ៉ាងវែង ។ បងប្អូនអាចមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត គឺស្តង់ដាសកលហើយ មានឧបករណ៍ទំនើបឈានមុខផងដែរ ។

ដោយសារការឆាប់រកឃើញ និងឆាប់ព្យាបាលជំងឺមហារីក អាចជួយសង្គ្រោះជីវិតមនុស្ស គ្រូពេទ្យជំនាញជំរុះឱ្យប្រជាជនកម្ពុជាមានការពិនិត្យជំងឺទៀងទាត់ ហើយទទួលការព្យាបាលជំងឺទាន់ពេលវេលា៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ