ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្ហេ… ចិនទៀតហើយអី បា.ញ់កក្រើកដីសមុទ្រកំពង់​សោម​នេះ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ សេចក្តី​រាយ​ការណ៍​​បឋមឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោ​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ កក្កដា មាន​​ករណីផ្ទុះអាវុធ​ (​បាញ់​គំរាម) បណ្តាល​ឱ្យរង​របួស​ជនជាតិ​ចិន​ចំនួន​៤​នាក់ កើតឡើង​នៅ​ភោជនីយដ្ឋាន​«ស៊ី​ហ៊ូ»…

ខេត្តព្រះសីហនុ ៖​ សេចក្តី​រាយ​ការណ៍​​បឋមឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោ​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ កក្កដា មាន​​ករណីផ្ទុះអាវុធ​ (​បាញ់​គំរាម) បណ្តាល​ឱ្យរង​របួស​ជនជាតិ​ចិន​ចំនួន​៤​នាក់ កើតឡើង​នៅ​ភោជនីយដ្ឋាន​«ស៊ី​ហ៊ូ» ស្ថិត​នៅ​ក្រុម​០៩ ភូមិ​០១ សង្កាត់​០៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍បន្តថា ​​ករណី​ផ្ទុះអាវុធ​​បាញ់​ក្រោម​តុ​នេះ ត្រូវគេដឹងថា គឺ​បង្ក​ឡើង​ដោយ​​ជនសង្ស័យ​​​២​នាក់​ ពាក់មួក​សុវត្ថិភាព​ព​ណ៌​ខ្មៅ និង​ពាក់អាវ​ខ្មៅ​ធំ​ដៃ​វែង​ទាំង​​២​នាក់ ដោយពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី ពណ៌​ក្រហម (ស្លាក​លេខ​ប្រើ​ស្កុ​តបិទ​ពីលើ) ហើយ​បាន​​ចុះ​ពី​លើ​ម៉ូតូ​ដើរ​សំដៅ​ទៅ​ជន​រង​គ្រោះ ​ដែល​កំពុង​អង្គុយ​ផឹកស៊ី ​ហើយ​ក៏​​ផ្ទុះអាវុធ​ បណ្តាលឱ្យ​​ត្រូវ​របួស​ចំនួន​៤​នាក់ (​ត្រូវ​ជើង​ចំនួន​៣​នាក់ និង​ភ្លៅ​ចំនួន១​នាក់ ) ។ ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​រួចបាន​ជិះ​គេចខ្លួន​បាត់អស់​។

​ប្រភពបន្តថា ជន​រង​គ្រោះ​ទាំង​៤​នាក់ ​១​-​ឈ្មោះ ZHANG KUN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ  ២-​ឈ្មោះ YANG HUAIHUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​ចំ​ក្បាលជង្គង់​ខាងស្តាំ ​៣-​ឈ្មោះ YANG JUN GING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ចំ​ចុង​ភ្លៅ​ស្តាំ  និង​ដើម​កំភួនជើង​ខាងឆ្វេង និង៤-​ឈ្មោះ LIU WEIMIN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់ ស្នាក់​នៅ​វិមាន​​ខ្សាច់​.​ស ចូល​មក​ទេសចរណ៍ តាំងពី​​​ថ្ងៃ​ទី​១៤ កក្កដា នេះប៉ុណ្ណោះ ។ ​

​ស្ថិតនៅកន្លែងកើតហេតុ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​សំបក​គ្រាប់​ចំនួន៩ និង​គ្រាប់​មិន​ទាន់​បាញ់​ចំនួន​១គ្រាប់ ។  ​បើតាម​ការ​សន្និដ្ឋាន​ជំហាន​​ដំបូងថា ជា​ករណីគំនុំ​បាញ់​គំរាម ​គ្មាន​បំណង​សម្លាប់​ជន​រង​គ្រោះ ទេ​ហើយ​​ជនសង្ស័យ​អាច​ជា​ជនជាតិ​ចិន​ដូច​គ្នា ។ ករណី​ខាង​នេះ កម្លាំង​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំង​អធិ​ការ​នគរបាល​ក្រុង​-​ប៉ុស្តិ៍​រដ្ឋបាល ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ